ស្ថានីយ៍​អាវ​កាស​ទី១ របស់​ប្រទេស​ចិន​មានឈ្មោះ​ហៅ​ជា​ផ្លូវការ​ថា Tiangong-1 ត្រូវ​បាន​សា​រព័ត៌មាន​អន្តរជាតិ​ជា​ច្រើនជាពិសេស​សា​រព័ត៌មាន​ប្រទេសចិន បានចុះ​ផ្សាយ​ថា វា​នឹង​ធ្លាក់​មក​កាន់​ភព​ផែនដី​វិញ​នៅ​ខែមីនា ឆ្នាំ២០១៨ ខាង​មុខ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ចិន បាន​បាត់បង់​ការ​ទំនាក់ទំនង​ជាមួយនឹង​ស្ថានីយ៍​អាវ​កាស​លើក​ទី១ របស់​ខ្លួន​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​​មកហើយ ។

ស្ថានីយ៍​អាវ​កាស​ Tiangong-1 ដែល​ត្រូវ​បាន​បង្ហោះ​បាញ់​ចូល​ទៅ​កាន់​លំហ​ឋាន​អាវ​កាស​កាលពី​ខែកញ្ញា ឆ្នាំ ២០១១ កន្លង​ទៅ ពោលគឺរយៈពេល​ជិត៧ឆ្នាំ​មកហើយ ដែល​ទម្ងន់វាមាន​សរុប​ប្រមាណ​ជា ៨៦១៨ គីឡូក្រាម ។

ប្រពន្ធផ្សព្វផ្សាយរបស់ចិន​ បាន​​ឲ្យ​ដឹង​ថា ស្ថានីយ៍​អាវ​កាស Tiangon-1 នឹង​អាច​ធ្លាក់​ចុះ​មក​ដល់​ភព​ផែនដី ដោយ​មូលហេតុ​ថា​ ប្រើប្រាស់​វា​ច្រើន​ខ្លាំង​ពេក​ហួស​ពី​សមត្ថភាពចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែ​មិនដឹង​ថា​ នឹង​ធ្លាក់​ចុះ​ត្រង់​ចំណុច​ណា ​ឲ្យ​ប្រាកដ​នោះ​ទេ​ ពេលដែលធ្លាក់វានឹងឆេះ​យ៉ាង​សន្ធោសន្ធៅ​ ជាមួយ​ល្បឿន​ដ៏​លឿន នៅ​ពេល​បះ​គ្នា​ជាមួយនឹង​ស្រទាប់​បរិយាកាសនៃ​ភព​ផែនដី និងទំនាញ​​ផែនដី ។

បើតាមអ្នក​វិទ្យាសាស្ត្រ​ សន្មត់ថា​ ដោយសារ​តែ​វា​មាន​ទម្ងន់​ធ្ងន់ និង​ធំ​ទៀត​នោះ ដូច្នេះ​​វា​អាច​នឹង​រក្សា​រូបរាង​ក្នុង​ទម្រង់​ធំ ប្រសិនបើវានឹងបែកជាបំនែកតូចៗនៅពេលចុះដល់ផ្ទៃផែនដីនោះ គឺមានអត្រា​តិច​តួច​​បំផុត ។ ទោះជា​យ៉ាងណា​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ ​ឬ​ប៉ះ​ដល់​ដី​ គេនៅមិនច្បាស់នៅឡើយ ។

ផែនទី​មើលពីខាងលើ​ពី Aerospace.org បង្ហាញ​ពី​តំបន់​ដែល​អាច​ធ្វើ​អោយស្ថានីយ៍​អាវ​កាស​ចិន Tiangong-1 អាច​នឹង​ធ្លាក់ចុះ​ចត​ បើទោះជាទីតាំងទាំងនេះ នឹងមិនច្បាស់ក៏ដោយ ​ប៉ុន្តែផែនទីបង្ហាញថា ពណ៌​លឿង​គឺជា​តំបន់ ដែល​វា​អាច​នឹង​ធ្លាក់​ចំ​ទីតាំង​នោះ​ច្រើន​ជាងគេ ចំណែក​ពណ៌​បៃតង​ អាច​នឹង​ធ្លាក់​ចំ​ដែរ តែ​ក្នុង​កម្រិត​ភាគរយ​តិច​ជាង​ទីតាំង​ពណ៌​លឿង និង​ពណ៌​ខៀវ​ជាទី​តាំង​មិន​ធ្លាក់​ចំនោះទេ ​។

តាមរយៈ​រូបភាពផែនទី ​ពណ៌​បៃតង ក្នុងនោះមានប្រទេស​កម្ពុជា​យើង ​ក៏​អាច​ក្លាយជា​ប្រទេសដែល​រងនូវ​ការធ្លាក់​ត្រូវ​ផង​ដែរ ព្រោះ​យើង​មិន​អាច​ប៉ាន់ស្មាន​ទុក​មុន​បានទេ​ថា តើ​ស្ថានីយ​អាវ​កាស​ចិន​មួយ​នោះ​នឹង​ធ្លាក់​ឲ្យ​ចំកន្លែក​ណា​ឲ្យ​ប្រាកដ​ ខណៈ​ពេល​ដែល​ស្ថានីយ៍​នោះ​មិន​អាច​ធ្វើការ​គ្រប់គ្រង ឬ​បញ្ជា​បាន​រាប់​សិប​ខែ​មកហើយ​។

ក្រុម​មន្ត្រី​បាន​ព្រមាន​ថា ប្រសិនបើ​អ្នក​ឃើញ​កន្លែងមាន​កម្ទេច​បាក់បែក​មិន​ត្រូវ​ប៉ះ​អ្វី​ឡើយ​ ព្រោះស្ថានីយ​អាវ​កាស​ចិន Tiangong-1 អាច​មាន​សារធាតុពុល​ និង​សារធាតុ​សម្លាប់សត្វ​ខ្ពស់ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា hydrazine ដែល​អាច​នៅមានប្រសិទ្ធភាព ។ អ្នក​ក៏​គួរ​ជៀសវាង​ការ​ដកដង្ហើម​នៅ​ក្នុង​ចំហាយ​ មាន​ន័យ​ថា​ នៅ​ឆ្ងាយ​ពី​តំបន់​ប៉ះពាល់ ​ប្រសិនបើ​អ្នក​បាន​រក​ឃើញ​វា​ ។

លំហ​អាវ​កាស​ដ៏​ធំ​ទូលំទូលាយ​ នៅ​លើ​មេឃរបស់មនុស្ស​ទូ​ទាំង​ពិភពលោក​សព្វថ្ងៃនេះ​ ពោរពេញ​ទៅ​ដោយ​កាល​សំណល់​របស់​អ្នក​វិទ្យាសាស្ត្រ ហើយកាល​សំណល់​នៃយានអាវ​កាសខ្លះ​ក៏​បាន​ធ្លាក់​ចុះ​មក​ផែនដី​វិញ ខ្លះ​ក៏​អត់​ទៅ… ចឹងទេមានតែតាម​យក​ថា​កម្ម​ ៕

ប្រភព: Aerospace.org

Comments

comments