យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​ចំនួន​២​នាក់ និង​ថៃ​ចំនួន​២​នាក់ បាន​ស្លាប់​នៅ​ក្នុង​ទឹកសមុទ្រ​ក្នុង​ចំណោម កម្មករ​នេសាទ​សរុប​ចំនួន​៨​នាក់ បន្ទាប់​ពី​កាណូត​នេសាទ​នេះ ត្រូវ​បាន​កប៉ាល់​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង បាន​បើក​មក​បុក​បណ្តាល​ឲ្យ​លិច ។

ព័ត៌មាន​លើ​កាសែត The Nation របស់​ថៃ ចុះ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៧ នេះ​ថា បើ​តាម​សេចក្តីរាយការណ៍​បាន​ដក់ស្រង់​សម្ដី​លោក សាំ​រើ​ង ច័ន្ទ​សូ សេនាធិការ​កងទ័ពជើងទឹក​តំបន់​១ បញ្ជាក់​ថា សព​មនុស្ស​ចំនួន​៤​នាក់​មាន​ពលករ​ខ្មែរ​ចំនួន​២​នាក់ និង​ថៃ ចំនួន​២​នាក់ (​ខ្មែរសុរិន្ទ​ម្នាក់​) ត្រូវ​បាន​រក​ឃើញ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៧ មក​រា បន្ទាប់​ពី​ក្រុម​ឧទ្ធម្ភាគចក្រ ធ្វើការ​ហោះ​ឆ្វែល​ត្រូ​ត​ពិនិត្យ​ទីតាំង​នោះ និង​ព្រមទាំង​បាន​ដាក់​កម្លាំង កប៉ាល់ចម្បាំង ឲ្យ​ចុះ​ទៅ​កាន់​ចំណុច ៩៩៥ ដោយ​ឲ្យ​កម្លាំង​មួយ​ចំនួន មុជ​ចុះ​ទៅ​ក្នុង​ទឹក​ដើម្បី​ស្រាវជ្រាវ​រក​សព​ដែល​បាន​លិច​បាត់ បន្ទាប់​ពី​ការ​ណូ​ត​នេសាទ​នេះ ត្រូវ​បាន​បុក​ដោយ​កប៉ាល់​ដឹក​ទំនិញ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ ២០១៨ ដែល​មាន​ចម្ងាយ​ពី​ច្រាំង ប្រមាណ​៣៨​ម៉ៃ​ល៍ គឺ​ជាង ៦១ គីឡូម៉ែត្រ ក្នុងស្រុក​សត្វ​ហ៊ី​ប ខេត្ត​ឆុ​ន​បុរី ។

ទន្ទឹម​នឹង​នេះ​គេហទំព័រ​នេះ​ក៍បាន​ដក់ស្រង់​សម្ដី​លោក​ឧត្តមសេនីយ៍ បាន់​ចុ​ប ពោធិ​ដែង មេបញ្ជាការ​កងទ័ពជើងទឹក​តំបន់​១ ដែល​មាន​នាទី ទំនាក់ទំនង​ការងារ និង​ការ​រក្សា​សុវត្ថិភាព​លើ​ផ្ទៃ​ទឹកបាន​ឲ្យ​ដឹង​ថា លោក​បាន ទទួល​ព័ត៌មាន​ពី​កម្លាំង​តម្រួតចរាចរ​ផ្លូវទឹក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​លើ​ផ្ទៃ​ទឹក​ដោយសារ​តែ​មាន​កប៉ាល់​ដឹក​ទំនិញ​ធុន​ធំ បាន​បុក​ជាមួយនឹង​កាណូត​នេសាទ យីហោ​ឆូ​ក​ឈូ​ឆៃ បណ្តាល​ឲ្យ​លិច​កាណូត​នេសាទ ដោយនៅ​លើ​កាណូត​នោះ​មាន​មនុស្ស​ចំនួន​៨​នាក់ (​ថៃ​៣​នាក់ ខ្មែរ​៥​នាក់​) ។

យ៉ាងណាមិញ​ទូក​នេសាទ​ថៃ​មួយទៀត​ដែល​នៅ​ក្បែរ​នោះ​ឈ្មោះ​ថា Suwit Kan Pramong បាន​ជួយ​ស្រង់​កម្មករ​នេសាទ​ដែល​បាន​លិច​ចូល​ទៅ​សមុទ្រ ហើយ​ពួក​គេ​មាន​លទ្ធភាព​ជួយ​ស្រង់​បាន​កម្មករ​នេសាទ​ខ្មែរ​៣ រូប និង​ជនជាតិ​ថៃ​១​រូប ។ ចំណែកឯ​មនុស្ស​៤​នាក់​ទៀត ដែល​មាន​ជនជាតិ​ខែ្ម​រ​២​រូប បាន​បាត់​ខ្លួន ។

ក្រោយមក​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទូក​ល្បាត​លេខ​៩៩៥ បាន​ប្រទះ​ឃើញ​សាកសព​ទាំង​៤ ដែល​បាន​បាត់​ខ្លួន ដែល​២​នាក់ ជនជាតិ​ថៃ​មានឈ្មោះ Rod Supprasert, អាយុ​៥៨​ឆ្នាំ​, និង Pranom Rungruang, អាយុ​៤១​ឆ្នាំ ដោយឡែក​កម្មករ​នេសាទ​ខ្មែរ​២​រូប ក៏​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ គឺ វាង ស៊ុ​យ អាយុ​២៤​ឆ្នាំ និង​ឈ្មោះ កូ អាយុ​៣៩​ឆ្នាំ ៕

Comments

comments