ញូយ៉ក ៖ អាជ្ញាធរ​បាន​និយាយ​ថា ផ្សែង​បាន​ហុយ​ឡើង​នៅ​លើដំបូល​អគារ​កប់​ពពក Trump Tower ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​កំពុង​ជួយ​អន្តរាគមន៍ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨ មក​រា ២០១៨ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ។

មន្ត្រី​ប៉ូ​លី​ស​ក្រុង​ញូ​វ​យ៉​ក បាន​និយាយ​ថា នៅ​មុន​ម៉ោង​៧​ព្រឹក​ព្រលឹម មានការ​ហៅ​ទូរស័ព្ទ​មួយ​ថា មាន​អគ្គិភ័យ​មួយ​កើត​មាននៅ​លើ​អាគារ​ជាន់​ទី​៦៨ អគារ​ប្រណីត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Trump Tower នៅ​លើ​មហាវិថី​ទី​៥ នៅ​ម៉ា​ន​ហា​តាន់ ។ ភ្លាម​ៗ​មិន​មានការ​ជម្លៀស​ទេ ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​បន្ត​នៅ​នឹង​កន្លែង ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​កន្លែង​កើតហេតុ ក្នុង​រង្វង់​ប៉ុន្មាន​នាទី​ក្រោយ​ការ​ហៅ​ទូរស័ព្ទ​ចូល ។

មន្ត្រី​ពន្លត់អគ្គីភ័យ បាន​ធ្វើការ​ឆ្លើយ​តប​នៅ​ម៉ោង​៨​និង​១៦​នាទី​ព្រឹក ដោយ​និយាយ​ថា អគ្គិភ័យ​មួយ​នេះ ត្រូវ​បាន​ក្រុង​អ្នក​ពន្លត់អគ្គីភ័យ​គ្រប់គ្រង​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

សេចក្តីរាយការណ៍​ថា គ្មាន​អ្នក​បាត់បង់​ជីវិត​នោះ​ទេ ប៉ុន្តែ​ប៉ូលិស​ពន្លត់អគ្គីភ័យ​ម្នាក់ បាន​រង​របួស​បន្តិចបន្តួច​ដោយសារ​កម្ទេចកំទី​បាក់បែក និង​វិស្វករ​ម្នាក់​ទៀត​បាន​ស្រូប​ផ្សែង ខណៈ​ពេល​ដែល​កំពុង​ព្យាយាម​ពន្លត់ភ្លើង ៕

Comments

comments