ប្លង់​ស្ថាបត្យកម្ម​នៃ​ព្រ​លាន​យន្តហោះ​ថ្មី​ខេត្តសៀមរាប ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ ៩០០ លាន​ដុល្លារ ត្រូវ បាន​បង្ហាញ និង ដាក់​ឆ្លង​លោកនាយក ហ៊ុន សែន ដើម្បី​ចុះហត្ថលេខា​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់ លោកនាយក​រដ្ឋមន្ត្រី​ចិន លឺ ខឺ ឈាង នាយក​រដ្ឋមន្ត្រី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ ១២ ខែមករា ឆ្នាំ​២០១៨ ។

ប្រភព​បន្ត​ថា​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ គ្រោង​ស្ថាបនា​នៅ​លើ​ផ្ទៃដី​ជាង ៧០០ ហិ​កតា ដោយ បោះទុន​វិនិយោគ​លើ​ទឹកប្រាក់ ៨៨០ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន YUNAN Development Group ដែល​ជា​ក្រុមហ៊ុន​ដ៍​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ។

ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នោះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​ការ​ស្ថាបនា​ព្រ​លាន​នេះ​ក្នុង​បំណង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា កម្ពុជា​បន្ថែម​ទៀត ពិសេស​ជា​ការ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​មក​ចុះ​ចត​នៅ​កម្ពុជា ដោយសារ​សមត្ថ ភាព​ព្រ​លាន​យន្តហោះ​ថ្មី​នេះ អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះ​ចត​បាន ។

សូម​បញ្ជាក់​ថា ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​លឺ ខឺ ឈាង នាយក​រដ្ឋមន្ត្រី​ចិន នៅ​រាជធានី ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ នោះ ក៏​មានការ​រៀបចំ​ពិធី​ចុះហត្ថលេខា​ក្នុង​ការ សម្រេច​យក​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៃ​ប្លង់​ស្ថាបត្យកម្ម ស្ថាបនា​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​នោះ ជាមួយ លោក​ហ៊ុន សែន ផង​ដែរ ៕

Comments

comments