ក្រសួងទេសចរណ៍​វៀតណាម​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០២០​ កោះ​ភូ​កុក​ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​នោះ​ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ​ ២​លាន​ ទៅ​ ៣​លាន​នាក់​ ហើយ​ស្រូប​ទាញ​ប្រាក់​ចំណូល​បាន​ ៧៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

កោះត្រល់មាន​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​មួយ​នៅ​លើ​នោះ​ដែល​អាច​ដឹក​ភ្ញៀវ​ទេសចរ​ចេញពី​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ផ្ទាល់​ទៅ​ទីនោះ​។​

កោះ​ភូ​កុក​ ឬ​កោះត្រល់​ ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​​ប្រទេស​កម្ពុជា​ មាន​រយៈ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ ហើយ​បើ​គិតរាប់ពី​ខេត្ត​ Ha​ Tien​ វៀតណាម​ មានរយៈចម្ងាយ ជាង​៤៥​គីឡូម៉ែត្រ​។​

អ្នក​ទេសចរណ៍​អាច​មើល​កោះត្រល់​ឃើញ​ នៅ​ពេល​ដែល​មេឃ​ស្រឡះ​ ឬ​អាច​មើលឃើញ​នៅ​ពេល​ទៅ​លេង​ឆ្នេរសមុទ្រ​ខេត្តកំពត​ ឬ​កែប​ ឬ​ឡើង​ភ្នំ​បូកគោ​ ។​

នេះ​បើ​យោង​តាម​ Wiki​ Media និង Vietnam net កោះត្រល់​មាន​ផ្ទៃដី​ប្រមាណ​ ៥៧៤​ គីឡូម៉ែត្រ​ក្រឡា ​ហើយ​មាន​ពល​រដ្ឋ​វៀតណាម​រស់នៅ​ទីនោះ​ ជាង​ ១០​ម៉ឺន​នាក់​ដោយ​គិត​នៅ​ឆ្នាំ​២០១២​៕

Comments

comments