អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​រង​របួសស្រាល ឯ​រថយន្ត​ខូច​ខ្ទេច​ក្បាល ដោយសារ​ស្រវឹងស្រា​បើករថយន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០ យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-7172 បើកបរ​ដោយ បុរស​ម្នាក់ ដោយ​គេ​ស្គាល់​ថា ជា​អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដែល​ទើបតែ​មក​កាន់​តំណែង​ថ្មី​ៗ​នេះ ឈ្មោះ ញ៉ែ​ម ហែម​រ៉ាត់ អតីត ជា​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​៕