មនុស្ស​១៦៨​នាក់​(​អ្នកដំណើរ​១៦២​នាក់ អ្នកបើកបរ​យន្តហោះ​២​នាក់​និង​ក្រុម​អាកាសយានិក​៤​នាក់​) បាន​ភ័យ​ស្លន់ស្លោរ ព្រលឹង​ចុង​សក់ តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ក្នុង​ហេតុ​ការ​យន្តហោះ​រអិល​ធ្លាក់​ផ្លូវ ហៀបនឹង​ធ្លាក់​ចូល​សមុទ្រ ។

ជា​ភ័ព្វសំណាង យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី Pegasus Airlines​ដែល​រអិល​នោះ ប្រភេទ Boeing 737-800 ម៉ាស៊ីន​រ៉េ​អាក់​ទ័​រ​ផ្នែក​ខាងឆ្វេង​របស់​យន្តហោះ បាន​បាក់​ចេញពី​ស្លាប​របស់​យន្តហោះ នៅ​អំឡុង​ពេល​ជួប​គ្រោះថ្នាក់ តែ​កង់​របស់​វា​បាន​ទាក់​ជាប់​ផ្ទាំង​ភក់​ទឹកកក ដែល​បាន​បញ្ឈប់​វា​ឲ្យ​ជាប់​នៅ​ច្រាំង មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ខ្មៅ ។

ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម​ៗ អាកាស​យាន្ត​ដ្ឋា​ន Trabzon ត្រូវ​បាន​បិទ ហើយ​ជើងហោះហើរ​ទាំងអស់ ត្រូវ​បាន​ពន្យារពេល ឬ​ក៏​លុប​ចោល ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាកាស​យាន្ត​ដ្ឋា​ន បាន​បើក​ដំណើរ​វិញ​ហើយ​៕

Comments

comments