យុវជន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសា​ជិះ​ម៉ូតូ​លឿន​មុជ​ចូល​ក្រោម​បា​រ៉ា​ស់​ដែល​គេ​បិទ​ដើម្បី​ឲ្យ​រថភ្លើង​ឆ្លងកាត់ ត្រូវ​រថភ្លើង​បុក​និង​កិន ។

ហេតុការណ៍​ដ៍រ​ន្ឋ​ត់​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២ និង​២០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃអាទិត្យ ១៣​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-8385 ដោយ​បើក​លឿន​ដូច​ហោះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​ទាំង​២ ក៏​ឱន​ជ្រមុជ​ក្រោម​បា​រ៉ា​ស់​ហាមឃាត់​ឆ្លងកាត់​ពេល​រថភ្លើង​កំពុង​តែ​រត់ តែ​ឆ្លង​មិន​ផុត ក៏​ត្រូវ​រថភ្លើង​បុក​អូស​ប្រហែល​១​គីឡូម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ជន​រង​គ្រោះ​ឈ្មោះ ប៉ា​ង ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ អូ​ស្វាយចេក សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ និង​អ្នក​អង្គុយ​ខាង​ក្រោ​ឈ្មោះ កែវ រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ៕