កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត Rolls-Royce Motor Cars បាន​ប្រមូលផ្ដុំ​អ្នក​រចនា​ម៉ូ​ដ​វិស្វករ និង​វិចិត្រករ ចំណាន​ៗ ធ្វើ​យ៉ាងណា ឱ្យ​ជួយ​សម្រេច​មហិច្ឆតា​ជា​លក្ខណៈ​បុគ្គល​របស់​អតិថិជន ប្រកបដោយ​ភាព​ជោគជ័យ គឺ រថយន្ត Rolls-Royce ច្នៃ​ពិសេស​បែប Bespoke ដែល​មាន​តម្លៃ ១២.៨ ​លាន​ដុល្លារ ​។

រថយន្ត Rolls-Royce ច្នៃ​ពិសេស​បែប Bespoke នេះ ផលិត​ចេញពី​រោងចក្រ Home of Rolls-Royce នៅ​ទីក្រុង Goodwood ចក្រ​ព​ភព​អង់គ្លេស គឺជា​រថយន្ត​ផលិត​ច្នៃ​ពិសេស ប្រចាំឆ្នាំ ២០១៧ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មនុស្ស​នៅ​ទូ​ទាំង​ពី​ភព​លោក ជា​ប្រវត្តិសាស្ត្រ នៃ​រយៈពេល ១១៤ ឆ្នាំ របស់​ម៉ាក​យីហោ​រថយន្ត Rolls-Royce​ ។

រថយន្ត Rolls-Royce ដែល​ច្នៃ​តាម​ការ​កុម្ម៉ង់​នេះ គឺ​អតិថិជន​ម្នាក់ បាន​ប្រាប់​ក្រុមហ៊ុន​ថា រូបគេ​ចង់បាន​រថយន្ត​ដែល​ច្នៃ​ប្រៀប​ដូច​ជា​រូបរាង​នាវា​មួយ​ដូច្នោះ​ដែរ​។ រថយន្ត​ច្នៃ​ពិសេស​បែប Bespoke នេះ ក៏​អាច​ហៅ​ម្យ៉ាងទៀត​ថា ច្នៃ​បែប Sweptail ផង​ដែរ គឺ​តំណាង​ឲ្យ​ភាព​ឡូយ​សង្ហា និង​ប្រណីត​ពិត​ៗ ប្រចាំឆ្នាំ ២០១៧ ។

រថយន្ដ​ដែល​ច្នៃ​រូបរាង​តាម​សណ្ឋាន​រូបរាង​នាវា​នេះ គឺជា​ការ​អភិវឌ្ឍន៍​មួយ​កម្រិត​ទៀត កើត​ចេញពី​ការ​សហការ​រវាង​អតិថិជន និង​វិចិត្រករ តាម​ការ​កុម្ម៉ង់​របស់​អ​ថិ​ជន ដែល​ជា​សក្ខីកម្ម​បង្ហាញ​ឲ្យ​ឃើញ​ថា ម៉ាក​យីហោ​នេះ ជា​រថយន្ត​ដែល​ផលិត​ដូច​ការ ផលិត​នាវា ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក ហើយ​ក៏​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ចំណុចកំពូល​របស់​ខ្លួន​ខាង​ផលិត​រថយន្ត​តាម​ការ​កែ​ច្នៃ​បែប Bespoke ផង​ដែរ​។ រថយន្ត​ដែល​ប្រៀប​បាន​នឹង​ការ​កាត់ដេរ​សម្លៀក​បំពាក់​ប្រណីត​នេះ គឺ​អនុវត្ត​តាម​វិធីសាស្ត្រ​នៃ​ការ​ផលិត​រថយន្ត Rolls-Royce នា​ទស​វត្ស ១៩២០ និង ១៩៣០ ​។

លក្ខណៈ​ពិសេស រូបរាង​ប្រៀប​ដូច​នាវា បំពាក់​ដំបូល​កញ្ចក់ ផ្ទាំង​តា​ប្លូ និង ផ្ទាំង​ផ្ទាំង​បញ្ជា មាន​វិចិត្រសាល​ល្អ​ប្រណីត ផ្ទាំង​កញ្ចក់​ត្រូវ​បាន​ដំឡើង​នៅ​លើ​ផ្ទៃ​តា​ប្លូ និង នៅ​តាម​ចំណុច​ជា​ច្រើន​ទៀត សុទ្ធសឹងតែ​គុណភាព ប្រណីតភាព​ ៕

Comments

comments