ភ្នំពេញ ៖ តារា​សម្តែង សឿ សុធា​រ៉ា និង លី ចាន់​សីហា បាន​សម្រាលកូន​ខុស​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។ តែ​អ្វី​ដែល​ចាប់អារម្មណ៍​គេ​សម្គាល់​ឃើញ​តារា​ជា​ច្រើន មាន​ទាំងស្រី​ មានទាំងប្រុស​បានពពាក់ពពួន​នាំ​គ្នា​ទៅ​សួរសុខទុក្ខ និងអបអរសាទរ លី ចាន់​សីហា ដែលទទួល​សមាជិក​ថ្មី​ ដល់​មន្ទីរពេទ្យ​ខុស​ប្លែក​ពី សឿ សុធា​រ៉ា នេះ​បើ​តាម​ប្រភព​ពី​ទស្សនាវដ្ដី​ប្រជាប្រិយ​បាន​ចុះ​ផ្សាយ ។

នៅ​ដើមខែ មក​រា លោក សា​ពូន មី​ដា​ដា បាន​បង្ហាញ​អារម្មណ៍​រំភើប និងបាន​បង្ហោះ​រូប​ភរិយា សឿ សុធា​រ៉ា ដែល​សម្រាល​បានកូន​ប្រុស​ នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ​ដែល​កូនប្រុស​របស់​លោក​មានមុខមាត់​គួរ​ឱ្យ​ស្រឡាញ់​ឈ្មោះ សា​ពូន ដា​រ៉ា​បុរស ។ ការ​សម្រាលកូន​របស់​ប្តី​ប្រពន្ធ​អ្នកសិល្បៈ​មួយគូ​នេះ​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់ ដោយ​គេ​មិន​បានឃើញ​មិត្ត​រួម​អាជីព​ ទៅ​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ​ឡើយ ។ នេះ​ជា​ការ​សម្រាលកូន​ទី​ពីរ​របស់ សឿ សុធា​រ៉ា ។ បើតាម​គម្រោង​នាង និងស្វាមី​មាន​បំណង​យក​កូន​ចំនួន៥នាក់ ។

ប៉ុន្តែ​បើ​ងាក​មក​តារា​សម្តែង​វ័យក្មេង លី ចាន់​សីហា វិញ​ការ​សម្រាលកូន​ដំបូង​របស់​នាង​ហាក់​ទទួល​បានការ​សាទរ និង លើកទឹកចិត្ត​ពី​សំណាក់​មិត្ត​រួម​អាជីព​ជា​ច្រើន ។ ជាក់ស្តែង​គេ​សង្កេត​ឃើញ​ក្រោយ​សម្រាលកូន​ភ្លាម​អ្នកសិល្បៈ​ជា​ច្រើន​បាន​ទៅ​សួរសុខទុក្ខ​នាង​ដែល​មាន​ដូច​ជា សារាយ ស​ក្ខ​ណា នី មុន្នីនាថ គង់ សុ​ជាតិ និង​លោក ជា វិបុល គង់ វង្ស​យ៉ា​ទី ភិន សុ​ដា​លី​ស ច​ន ចាន់​ល​ក្ខិ​ណា លោក ប៉ែន ចំ​រ៉ុ​ង រតនៈ វិសិដ្ឋ ឌី​ជេ អា​ឡា​ស្កូ លោក អូន ឧស្សាហ៍ និង​តារា​រៀមច្បង ស៊ុន ណា​រី​ម៉ូ​នី​កា ជាដើម ។

លី ចាន់​សីហា បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​ចំពោះ​ទឹកចិត្ត​របស់​មិត្ត​រួម​អាជីព ។ ពេល​នេះ​ដែរ លី ចាន់​សីហា ក៏​មាន​សុខភាព​ល្អជា​ធម្មតា ដែល​បាន​ត្រលប់​មក​ផ្ទះ​កាលពី​ថ្ងៃ​ទី១៦ មករា ២០១៨ ​នេះ ។ កូនស្រី​របស់​នាង​មានឈ្មោះ​ថា Fendi ៕

Comments

comments