ភ្នំពេញ​ ៖ មុននេះ​បន្តិច មាន​រថយន្ត​មួយគ្រឿង​បុក​រះ​ម៉ូតូ​៥​គ្រឿង​បណ្តាលឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក្មេង​ចាស់​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​របួស ហើយ​រថយន្ត​ដឹក​ថ្ម​បន្តបុក​រះ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៨ និង៤៥នាទី​ព្រឹក ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​បែន​ដឹក​ថ្ម បើក​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ដែល​បើក​លើ​ផ្លូវ​លេខ​១១០ ក្នុងភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ហើយ​បាន​បើក​បុក​រះ​ម៉ូតូ​៥​គ្រឿង រថយន្ត​១​គ្រឿង ដែល​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ក្មេង​ចាស់​២​នាក់​ស្លាប់​ភ្លាម​ៗ និង​របួស​ម្នាក់​ផង​ដែរ ហើយ​រថយន្ត​ដឹក​ថ្ម​បន្តបុក​រះ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ចំណែក​រថយន្ត​បង្ក​បាន​ក្រឡាប់​នៅ​ក្បែរ​នោះ​ ។

ក្រោយ​កើតហេតុ ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សារ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ។ រីឯអ្នក​ស្លាប់​ទាំង​២​នាក់​ត្រូវ​បាន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ប​ញ្ជួ​ន​ទៅ សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ព​ទ្យ ​៕