ប្រជាពលរដ្ឋ​វៀតណាម​ជា​ច្រើន​ពាន់​នាក់​កាលពី​យប់មិញ​បាន​ជិះ​ម៉ូតូ​ហ៊ោ​ក​ញ្ច្រៀ​វ​តាម​ដងផ្លូវ និង​មាន​ស្រី​ៗ​ខ្លះ​ដែល​ជា​អ្នកគាំទ្រ​បាន​សប្បាយ​រហូត​ដោះ​អាវ​ព្រ​លែង​ដើមទ្រូង​ជា​សាធារណៈ បន្ទាប់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ ( U23) បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​នៃ​ពានរង្វាន់ AFC U23 Championship​នោះ​រួច​មក ។

សូម​បញ្ជាក់​ថា ក្រុមបាល់ទាត់ U23 វៀតណាម ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ាន និង​ធ្លាប់​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​ធំ​ៗ​ជា​ច្រើន​មាន​ដូច​ជា អូ​ឡាំ​ពិ​ក​, Asian Games, ស៊ី​ហ្គេ​ម​, AFF U23 Youth Championship និង AFC U23 Championship ជាដើម បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ក្នុង​ការ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (១/២ ) ក្នុង​ពានរង្វាន់ AFC U23 Championship ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨ ក្រោយ​យកឈ្នះ អ៊ី​រ៉ា​ក់ ដោយ​បាល់​កាត់សេចក្ដី​ប៉េ​ណា​ល់​ទី​៥-៣ ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ។

ប្រវត្តិសាស្ត្រ​របស់​ក្រុម​នេះ​មិន​ធ្លាប់​ឡើង​ដល់​វគ្គ ១/២ នៃ​ពានរង្វាន់ AFC U23 Championship នេះ​ឡើយ ដោយ​ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត​កាលពី​ឆ្នាំ​២០១៦ ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឆ្នាំ​២០១៨ នេះ​ពួក​គេ​បាន​បំបែក​កំណត់​ត្រា ដោយ​ឡើង​ដល់​វគ្គ ១/២ ដោយ​ទម្លាក់​ក្រុម​ខ្លាំង​អ៊ី​រ៉ា​ក់ ក្រោយ​ស្មើ​៣-៣ និង​កាត់សេចក្ដី​ដោយ​បាល់​ប៉េ​ណា​ល់​ទី​។

ប្រកួត​បន្ទាប់​ក្នុង​ពានរង្វាន់​ខាងលើ ក្រុម​នេះ​នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម U23 ហ្កា​តា នា​ថ្ងៃ​ទី​២៣ ខែមករា ម៉ោង ៦:៣០ នាទី​ល្ងាច​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៕

Comments

comments