កន្លង​មកនេះ ថ្វីបើ​មាន​អ្នកគាំទ្រ​ធ្វើការ​រិះគន់​យ៉ាងណា​ក៏​ដោយ ក៏​គិលានុបដ្ឋាយិកា​ម្នាក់​ឈ្មោះ​ថា Carina Linn មក​ពី​តៃវ៉ាន់ មិន​ខ្វល់​ឡើយ ថ្មី​ៗ​នេះ រូបថត​ស៊ែ​ល​ហ្វី​បែប​សិច​ស៊ី​របស់​នាង នៅ​តែ​ហ៊ាន​បញ្ចេញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រូបភាព​ខ្លះ​ព្រ​លែងខ្លួន​ម៉ា​ទំហឹង ថែម​ទាំង​ខ​មិន ផ្លែផ្កា​ទៅ​អ្នក​រិះគន់​នាង ឡើង​កប់​ហ្មង ។

អ្នកគ្រូ​ពេទ្យ Carina Linn មាន​ជំនាញ​វិជ្ជាជីវៈ​ថែរក្សា​អ្នកជំងឺ អាយុ​២៣​ឆ្នាំ​ម្នាក់​នេះ បាន​ចាប់ផ្តើម​ល្បីល្បាញ​សម្រាប់​ការ​ចែករំលែក​រូបថត​ដ៏​សិច​ស៊ី ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​ទាំងនេះ នៅ​លើ​បណ្តាញ​សង្គម បាន​ប្រមូល​អ្នកគាំទ្រ​ចំនួន ១៨៦.០០០ នាក់​នៅ​លើ អ៊ី​ន​ស្តា​ក្រាម បន្ទាប់​ពី​មាន​ចំនួន​ត្រឹមតែ ៦៦​សន្លឹក​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ពេល​មាន​អ្នក​តាម​គាំទ្រ Carina Linn មាន​ចំនួន ៥២៦.០០០ នាក់​ហើយ ។ ប៉ុន្តែ​អ្វី ជា​គួរ​សោកស្តាយ​សម្រាប់​នាង ដែល​ពុំ​បាន​មាន​នរណា​ម្នាក់​ពេញចិត្ត​នឹង​ទ​ង្វើ​បែប​នេះ​របស់​នាង​ឡើយ ។

បើ​ទោះជា​នាង​ទទួល​ការ​បាន​អ្នកគាំទ្រ​ច្រើន ដោយសារ​តែ​រូបថត​ទាំងនេះ​របស់​នាង ក៏​នាង​នៅ​តែ​ទទួល​នូវ​ប្រតិកម្ម​អវិជ្ជមាន​យ៉ាងច្រើន ពី​សំណាក់​អ្នក​ដទៃ ដោយ​ពួក​គេ​រិះគន់​ថា ខុស​ពី​វិជ្ជាជីវៈ​ពេទ្យ ដោយ​រូបថត​របស់​នាង​គឺ​ស្តែង​ឡើង​លក្ខណៈ​ស្រើបស្រាល​ជ្រុល​ហួសហេតុ​ពេក សមតែជាតា​រា​ម៉ូ​ឌែ​លទេ ដោយ​អ្នកខ្លះ​ប្រើ​ពាក្យ​មិន​សមរម្យ​ជា​ច្រើន​ទៀត​ដាក់​លើ​រូប​នាង ។

មិនយូរ​ប៉ុន្មាន​ដើម្បី​បញ្ចប់​រាល់​ការ​រិះគន់​ទាំងនេះ នាង​ក៏​បាន​សរសេរ​សារ​តប​វិញ​ជា​សារ​ធារ​ណៈ​ថា «​វិជ្ជាជីវៈ​របស់ខ្ញុំ គឺ​នៅ​តែ​ជា​គិលានុបដ្ឋាយិកា​ពេញ​ម៉ោង​ដូច​មុន ។ ខ្ញុំ​មិនមែន​ជាតា​រា​ម៉ូ​ឌែ​ល ឬ​ជាង​ថតរូប​អី​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ថតរូប​នេះ ព្រោះតែ​ខ្ញុំ​ចង់​ល្បី​នោះ​ទេ ។ ក្នុង​ន័យ​នេះ​នាង​ចង់​បញ្ជាក់​ថា ក្រៅ​ម៉ោង​ធ្វើការ តើ​គិលានុបដ្ឋាយិកា មិន​អាច​ថតរូប​សិច​ស៊ី​បាន​ទេ មែន​ទេ ?

ខ្ញុំ​គឺ​ខ្លួន​ខ្ញុំ ខ្ញុំ​ធ្វើ​អ្វី​ៗ​ក៏​ដោយ​ស្រេច​តែ​ខ្ញុំ ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ទៅ​បាន​ហើយ ។ ខ្ញុំ​ពុំ​គិត​ថា ខ្ញុំ​មិនមែន​អស្ចារ្យ​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ហេតុនេះ អ្នក​មិន​គួរ​មានគំនិត​ណាមួយ​មិនល្អ​លើ​រូប​ខ្ញុំ​ទៀត​ទៅ បាន​ទេ​!! ។ ចុង​ក្រោយ ចង់​ប្រាប់​ថា «​កុំ​ច្រណែន​នឹង​ខ្ញុំ​អី​» ។

ជា​រៀងរាល់ថ្ងៃ Carina គឺជា​គិលានុបដ្ឋាយិកា ដែល​យកចិត្តទុកដាក់ និង​ថែរក្សា​អ្នកជំងឺ​របស់​នាង នៅ​មន្ទីរពេទ្យ យ៉ាង​មមាញឹក នៅ​ក្នុង​រដ្ឋធានី​តៃប៉ិ ដែល​ជា​កន្លែង​ដែល​នាង​ធ្វើការ ។ តែ​ទោះជា​យ៉ាងណា នាង សរសេរ​ថា ខ្ញុំ​សូម​ប្រាប់​ថា ខ្ញុំ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ Min-Sheng General Hospital អស់​រយៈពេល​ជា​យូរ​មក​ហើយ ៕

                     

Comments

comments