បើ​តាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៍រ​ន្ឋ​ត់​មួយ​បាន​កើតឡើង​ដោយសារ បើក​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា ដួល​ចូល​ក្រោម​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ បណ្តាល​អោយ​រថយន្តក្រុង​កិន បែកធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងលិច​ស្តុ​ប​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ និង​ស​ម្រូ​ល​ចរាចរណ៍ ខណ​᧶​មានការ​កកស្ទះ​ខ្លាំង ៕