ភ្នំពេញ ​៖ ​និស្សិត​សាលា​ច្បាប់​ឆ្នាំ​ទី​៣​ម្នាក់ ដែល​បាន​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​ មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​បុក​ក្មេង​ប្រុស​ម្នាក់ ដើរ​ឆ្លងផ្លូវ​​ស្លាប់​ភ្លាម​ៗ យ៉ាង​អ​ណោ​ច​អ​ធ័​ម ត្រូវបានលោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​មិន​ឃុំខ្លួន នៅថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨​ បើទោះបី​ព្រះរាជអាជ្ញា​ បានចោទប្រកាន់​ជន​នេះ​ពី​បទ «​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​» យ៉ាងណាក៏ដោយ ។

កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ កន្លងមកនគ​បាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​និស្សិតម្នាក់ នៅ​សកល​វិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ​ឆ្នាំ​ទី​៣ ដែល​បើករថយន្ដ​វ៉ា​ជែង​ជាមួយ​ផ្សេង​ទៀត ក្នុង​ល្បឿន​លឿន​ មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​បុក​ក្មេង​ប្រុស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាម​ៗ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ជន​បង្ក​ជា​និស្សិត​រូប​នេះ​មានឈ្មោះ ស៊ុ​យ សារៈ​ទី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពី ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្ដកំពត ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ ម៉ុ​ន ប៊ុ​ន​ហេង អាយុ​៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ថា សង់រោង​ឡើងផ្ទះ​ថ្មី ក្លាយជា​ពិធី​បុណ្យសព ឪពុក​រន្ធត់​ចិត្ត ម្តាយ​ស្ទើរ​គាំង​បេះ