ទោះ​អាយុ​គ្រាន់តែ​ជា​តួលេខ តែ​ចិត្ដ​ឪពុក​ម្ដាយ​គ្រប់​រូប​ក៏​មិន​ចង់​ឲ្យ​កូន​រៀប​ការ​ជាមួយ​ភរិយា​អាយុ​បងខ្លួន​សែន​ឆ្ងាយ​ឡើយ​។ យ៉ាងណាមិញ កូនក្រមុំ​នឹកឃើញ​វិធី​ផ្គាប់ចិត្ដ​ឪពុក​ម្ដាយក្មេក​យ៉ាង​ត្រជាក់ចិត្ដ​ល្អូក​។

កាលពី​ដើមខែ វី​ដេ​អូ​កូនកំលោះ​អាយុ ២៣ ឆ្នាំ​រៀប​ការ​ជាមួយ​កូនក្រមុំ អាយុ ៣៨ ឆ្នាំ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​លើ​ពិភព​អុ​ី​ន​ធឺ​ណិ​ត​។

យោង​តាម China Press អាពាហ៍ពិពាហ៍​ហ៊ឺហារ​នេះ​រៀបចំ​ឡើង​នៅ​ខេត្ដ​ហៃ​ណា​ន់ ប្រទេស​ចិន​។ ដំបូង ឪពុក​ម្ដាយ​កូនកំលោះ ដែល​មាន​អាយុ ៤១ ឆ្នាំ និង ៣៩ ឆ្នាំ អត់​ពេញចិត្ដ​នឹង​កូនក្រមុំ​ទាល់តែ​សោះ តែ​កូនក្រមុំ​ជា​សេដ្ឋិនី បាន​ជូន​បណ្ដា​ការ​ដល់​ពួក​គេ​យ៉ាង​គាប់ចិត្ដ​។ កូនក្រមុំ​បាន​ចំណាយ​ទ្រព្យធន ៥ លាន​យន់ (៣១៦ លាន​រៀល ឬ ៧៨ ម៉ឺន​ដុល្លារ​) ជា​បណ្ណាការ​។ នៅ​ថ្ងៃ​មង្គល កូនក្រមុំ​គ្រង​មាស​ជ្រែក​ខ្លួន ខណៈ​កូនកំលោះ​គ្រ​ឈុត​ក្រវាត់ ក យ៉ាង​ហំ​ហាន ក្នុង​ទឹកមុខ​ញញឹមញញែម​។

យោង​តាម​ទឹកមុខ​ដ៏​រីករាយ មនុស្ស​ជា​ច្រើន​គិត​ថា នោះ​បង្ហាញ​ពី​សេចក្ដី​សេ្ន​ហា​ពិតប្រាកដ​។ ប៉ុន្ដែ​បណ្ដាញ​ព័ត៌មាន​ចិន បាន​លាតត្រដាង​ដោយ​ដកស្រង់​សម្ដី​ប្រភព​អ្នក​ស្គាល់​កូនកំលោះ​ថា កូនក្រមុំ​គឺជា​អ្នក​ទំនុកបម្រុង​កូនកំលោះ​មុន​ពេល​រៀប​ការ​។ ពួក​គេ​គ្រាន់តែ​សម្ដែង​ប៉ុណ្ណោះ តែ​ទីបំផុត នាង​មាន​ផ្ទៃពោះ​។ ដូច្នេះ ពួក​គេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​យក​គ្នា​ជា​គូ​អនាគត​ប៉ុណ្ណោះ​។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក៏​បាន​បន្ថែម​ថា កូនក្រមុំ​ជា​អ្នក​មេម៉ាយ​កូនប្រុស​មួយ​អាយុ ១៤ ឆ្នាំ ដោយ​ប្អូន​ឪពុកចុង​តែ ៩ ឆ្នាំ​ទេ​។ យ៉ាងណា ពិធី​អាពាហ៍ពិពាហ៍​ដ៏​អ​ធឹ​ក​អធម​នេះ​បញ្ចប់​ទៅ​ក្រោម​ភាព​សប្បាយ​ជា​ធម្មតា​៕

Comments

comments