យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កម្លាំង​នគរ​បាល​នៅ​​​តាម​​ព្រំ​ដែន​ ​កម្ពុជា​-វៀត​​ណាម ​ក្នុង​​ស្រុក​​អូរ​រាំង ខេត្ត​​មណ្ឌល​​គិរី​​កាល​​ល្ងាច​​ថ្ងៃ​​៣០​​ មករា​​ម្សិលមិញនេះ។

នេះ​​បើ​​តាម​​លោក​​អភិ​​បាល​​ខេត្ត​ម​ណ្ឌល​​គិរី​​ លោក ​ស្វាយ សំ​អ៊ាង និង​​អធិការ​​ស្រុក​​ដែលប្រាប់ភ្នំពេញប៉ុស្តិ៍។

បើតាមអធិ​​ការ​​ស្រុក​​អូរ​រាំង លោក ប៊ូ ប៊ុន​ឈាត ​បាន​ឲ្យ​ដឹង​ ​ថា​ អ្នក​ស្លាប់​នោះ​មាន​​ឈ្មោះ សេក វឌ្ឍនា​ ជា​​មន្ត្រី​​កង​​រាជ​​អាវុធ​​ហត្ថ, លោក​ តើន​ ​សុខ​​ណៃ ជា​​មន្ត្រី​​អនុ​រក្ស​​នៃ​មន្ទីរ​បរិស្ថាន​​ដែន​​ជម្រក​​សត្វ​​ព្រៃ​​កែវ​​សីមា​​និង​​បុគ្គ​​លិក​​អង្គ​​ការ​WCS​ម្នាក់ ​(ស្លាប់​​ពេល​​បញ្ជូន​ទៅ​​ពេទ្យ)​ ដែល​​មិន​​ទាន់​​ស្គាល់​​អត្ត​​សញ្ញា​ណ​។

យ៉ាង​​ណា​​ក៏​​ដោយ​ ​លោក ស្វាយ សំអ៊ាង អភិបា​​លខេត្ត​ម​ណ្ឌល​គិរី​​ បាន​​ថ្លែង​ថា មួល​​ហេតុ​​នៃ​​ការ​​ប៉ះ​​គ្នា​​នៅ​​មិន​​ទាន់​​ដឹង​​នៅ​​ឡើយ​​ទេ ​​ខណៈ​​ក្រុម​​ការ​ងារ​​កំពុង​​ធ្វើ​​ការ​​នេះ​​នៅ​​កន្លែង​​កើត​​ហេតុ​។

ដោយ​ឡែក ​លោក ​អេង ហ៊ី អ្នក​​នាំ​​ពាក្យ​​កង​​រាជ​​អាវុធ​​ហត្ថ​​ក៏​​បាន​​ប្រាប់​​នៅ​​មុន​​នេះ​​បន្ដិច​​ដែរ​​ថា រឿង​​នេះ​​នៅ​​មិន​​ទាន់​​ដឹង​​មូល​​ហេតុ​ទេ ខណៈ​​យើង​​កំពុង​​ស៊ើប​​អង្កេត​​ហើយ​​កម្លាំង​​កង​​រាជ​​អាវុធ​​​ហត្ថ​​កំពុង​​​ទៅ​​ទី​​កន្លែង​​កើត​​ហេតុ​​នោះ​៕

Comments

comments