ក្រុង​តៃប៉ិ ៖ តូប​លក់​សាច់​កាប់​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ទីក្រុង​តៃ​ជុង កោះ​តៃវ៉ាន់ ស្រាប់តែ​មាន​ភ្ញៀវ​មក​តម្រង់​ជួរ​ចាំ​ទិញ​សាច់​កាប់​យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយ​ពី​មាន​នារី​អ្នកលក់​សាច់​កាប់​សិច​ស៊ី​កាន់​កាំបិតប៉័ងតោ​ហាន់សាច់​លក់​ឲ្យ​ភ្ញៀវ បាន​បង្ហាញ​វត្ត​មាននៅ​ទីនោះ​ត្រឹមតែ​មួយ​​ល្ងាច​តែប៉ុណ្ណោះ ។

នារីដែល​ប្រើប្រាស់​ឈ្មោះ Vivi ដែល​មានឈ្មោះ​ដើម​ប្រែ​មក​ថា ផ្លែ​ប៉ែស​តូច កាលពី​ថ្ងៃ​ទី​២៤ ខែមករា ២០១៨ កន្លង​ទៅ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក ដោយ​នាង​ស្លៀកខោ​ខូ​វ​ប៊​យ​ខ្លី​កំប៉ិត ជាង​ខោ​លី​អូ ស្ទើរ​លេច​កំប៉េះគូទ​ទាំង​គូ និង​អាវយឺត​បញ្ចេញ​គល់​សុដន់ស​ខ្ចី បាន​សរសេរ​ថា ៖ «​សប្បាយ​រីករាយ​ណាស់ ដែល​ហាង​តូច​បំផុត មាន​អតិថិជន​ច្រើន​ណាស់ មក​ទិញ​សាច់​កាប់​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​»​។

ជាមួយនឹង​សម្រស់ និង​ថ្វីដៃ​ដ៏​ប៉ិន​ប្រសប់​របស់​នាង Vivi ឥទ្ធិពល​នេះ​ធ្វើ​ឱ្យ​មាន​ភាព​អស្ចារ្យ​កើតឡើងសម្រាប់​ហាង​មួយ​នេះ ដោយ​ទាក់ទាញ​អតិថិជន​ជា​ច្រើន ដែល​មិន​អាច​រង់ចាំ​ពី​មុន ឥឡូវ​មកឈរ​តម្រង់​ជួរទ្រាំ​ចាំ ​ដើម្បី​ទិញ​សាច់​ផាត់​ឡូវ​របស់​​ពួក​គេ ។ ត្រឹម​រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង ហាង​ដែល​មិនសូវ​មាន​អតិថិជន បែរជា​មានកើ​​ន​ឡើង​លើស​មុន​៤​ដង ជា​ហេតុ​ធ្វើ​អោយ​បណ្ដាញ​ផ្សព្វផ្សាយ​តៃវ៉ាន់​ជា​ច្រើន បាន​ហៅ​នារី​សិច​ស៊ី​នោះ​ថា «​អូន​សាច់​កាប់​» ។​

បើ​តាម Apple Daily បាន​ឲ្យ​ដឹង​ថា ម្ចាស់​តូប​លក់​សាច់​កាប់​នោះ ដែល​ស្ថិត​ក្នុង​ខណ្ឌ​បៃ​ទុន ទីក្រុង​តៃ​ជុង បាន​អញ្ជើញ​ម៉ូ​ដែល​ស្រស់​ស្អាត​រូប​នេះ​មក​ធ្វើ​ជា «​អ្នកចាត់ការ​តូប​មួយ​ថ្ងៃ​» ដើម្បី​អន្ទង​ចិត្ដ​អតិថិជនឲ្យ​កាន់តែ​ច្រើន​មិន​ត្រឹមតែ​បុរស​ៗ​នោះ​ទេ សូ​ម្បី​តែ​ស្រ្តី​ក៏​ចូល​មក​ច្រើនណាស់​ដែរ លើស​ពី​ការ​រំពឹង​ទុក ៕

Comments

comments