ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងសុខាភិបាល និង​សុខុមាលភាព​តៃវ៉ាន់ (MOHW)​និង​ដែល​ត្រូវ​បាន​ទស្សនាវដ្តី​CommonWealth​ចេះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ផ្សែង​ធូប​គឺជា​ដើមចម​ចម្បង​មួយ​ក្នុង​ការ​បំពុលបរិស្ថាន ដោយ​ផ្សែង​មាន​សមាសធាតុ​គីមី​ផ្សេង​ៗ​បាន​ភាយ​ចូល​បរិយាកាស ពិសេស ឧស្ម័ន​ដ៏​គ្រោះថ្នាក់ កាបូន ម៉ូ​ណូ​ស៊ី​ដ​តែ​ម្ដង និង​ថា​ការ​ស្រូប​ផ្សែង​ធូប​អាច​ធ្វើ​ឲ្យ​ខូច​សួត​ធ្ងន់ធ្ងរ​មិន​ចាញ​ផ្សែង​បារី​ប៉ុន្មាន​ឡើយ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា កត្ដា​ដែល​រួមចំណែក​នាំ​ឲ្យ​កើត​ហានិភ័យ​ខ្ពស់​នេះ​អាច​មក​ពី​ប្រវត្ដិ​ក្រុម​គ្រួសារ ផ្សែង​ប្រេងឆា ការ​ស្រូប​ផ្សែង​បារី និង​ការ​ស្រូប​ក្លិន​ផ្សែង​បារី​ដែល​នៅ​ជាប់​វត្ថុ​អ្វីមួយ​។ គួរ​ឲ្យ​ចម្លែក​! របាយការណ៍​ពី​ការ​ស្រាវជ្រាវ​មិន​បាន​ផ្ដោត​លើក​ត្ដា​បំពុលបរិស្ថាន​។

លោក វ៉ាង មីង​ជុ​យ ជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​តៃវ៉ាន់​ជាតិ និង​ជា​អ្នក​សរសេរ​អត្ថបទ​វិភាគ បាន​និយាយ​ក្នុង​ទស្សនាវដ្ដី CommonWealth ថា ការ​អុជ​ធូប​ក៏​ជាដើម​ចម​ចម្បង​មួយ​ដែរ ដោយ​លោក​បាន​អះអាង​ថា ការ​ដុត​ធូប​តែ​មួយ​សរសៃ​អាច​បង្កើន​កម្រិត PM2.5 លើស​មួយ ១០​។

លោក​ក៏​បាន​ប្រាប់​ថា ការ​ប្រើប្រាស់​ប្រេងឆា​ដ៏​ច្រើន​លើសលប់​នៅ​កោះ​តៃវ៉ាន់ ដូច​ជា បំពង ឆា និង​ចៀន​ក៏​ជា​ការ​បំពុលបរិស្ថាន​ក្នុង​អគារ​ដែរ​។ ការ​សិក្សា​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កំណត់​ផល​ប៉ះពាល់​នៃ​ធូប​លើ​សុខភាព និង​បាន​បង្ហាញ​ថា វា​បាន​ជះ​ឥទ្ធិពល​លើស​ពី​ការ​គិត​ទៅ​ទៀត​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា អ្នក​អត់​ជក់បារី​នៅ​តៃវ៉ាន់ ហាក់​បាន​កើត​ជំងឺមហារីក​សួត​លើស ២ ដង​នៃ​អ្នក​ជក់បារី​ជោកជាំ​នៅ​អឺរ៉ុប និង​អា​មេ​រិ​ក​។

យោង​តាម​ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា ធូប​គឺជា​ដើមចម​ចម្បង​មួយ​ក្នុង​ការ​បំពុលបរិស្ថាន ដោយ​ផ្សែង​មាន​សមាសធាតុ​គីមី​ផ្សេង​ៗ​បាន​ភាយ​ចូល​បរិយាកាស ពិសេស ឧស្ម័ន​ដ៏​គ្រោះថ្នាក់ កាបូន ម៉ូ​ណូ​ស៊ី​ដ​តែ​ម្ដង​៕

Comments

comments