បរទេស ៖ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម នៅ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ ដែល​ដឹកនាំ​ ដោយ​លោក​វេជ្ជបណ្ឌិត រ៉ូ​ណា​ឡេ​វី Ronald Levy បាន​បង្កើត​ថ្នាំ​មួយ​ប្រភេទ ដែល​អាច​ព្យាបាល​ដុំ​មហារីក ដោយ​ធ្វើការ​បំផ្លាញ​ម៉ូលេគុល​មហារីក​ទាំង​អស់នៅ​ក្នុង​ខ្លួន​សត្វ​កណ្តុរ ។

ក្រុម​អ្នក​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ការ​ធ្វើ​ឱ្យ​កោសិកា T នៅ​ក្នុង​ដុំ​សាច់ ត្រូវ​បាន​កម្ចាត់​ចោល​ទាំងស្រុង​នៅ​លើ​សត្វ​កណ្តុរ ដោយ​ការ​អភិវឌ្ឍ​នៃវ៉ាក់សាំង​ Rituximab ដំបូង ដែល​ត្រូវ​បាន​សម្រេច​អោយ​ប្រើ​ជា​ថ្នាំ​ប្រឆាំង​មហារីក នៅ​លើ​មនុស្ស ។

ការ​សាកល្បង​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ ឲ្យ​ឃើញ​ថា វ៉ាក់សាំង​មួយ​នេះ​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ប្រតិកម្ម ហើយ​ថែម​ទាំង​អាចបំផ្លាញ​កោសិកា​មហារីក​​ ក្នុង​សត្វ​កណ្តុរ​បាន​ទៀត​ផង (​កណ្តុរ​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​ហ្សែ​ន​ស្រ​ដៀង​គ្នា​ទៅ​នឹង​មនុស្ស​) ។

វ៉ាក់សាំង​ ឫថ្នាំ​មួយ​ប្រភេទ​នេះ អាច​ជួយ​ព្យាបាល​ជំងឺមហារីក​ជា​ច្រើន​ប្រភេទ ហើយ​ភាព​ជោគជ័យ នៃ​ការ​ធ្វើតេស្ត​នេះ មាន​ន័យ​ថា ការ​ធ្វើតេស្តទៅ​លើ​មនុស្ស​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ អ្នកជំងឺ មាន​ជំងឺមហារីក​កូនកណ្តុរ​ ចំនួន១៥នាក់ កំពុង​ត្រូវ​បាន​គេ​ជ្រើសរើស​មុនគេ ដើម្បី​ធ្វើតេស្ត​បច្ចេកទេស​ក្នុង​ការ​ធ្វើតេស្ត​ព្យាបាល ។

ការ​ស្រាវជ្រាវ​ដំណាក់កាល​ដំបូង រក​ឃើញ​ថា ការ​ចាក់​បញ្ចូល​អង្គធាតុ​រំញោច​ប្រព័ន្ធ​អង្គ​បដិបក្ខ​ចំនួន​ពីរ​គ្រាប់​ដោយ​ផ្ទាល់ ទៅ​ក្នុង​ដុំ​សាច់​រឹង នៅ​លើ​សត្វ​កណ្តុរ អាច​លុប​បំបាត់រោគ​សញ្ញា​នៃ​ជំងឺមហារីក​ទាំងអស់ នៅ​ក្នុង​សត្វ រួម​ទាំង​ការ​ឆ្លង​រាលដាល​ ក៏​លេង​មាន ។

វេជ្ជបណ្ឌិត រ៉ូ​ណា​ឡេ​វី (Ronald Levy) ជា​សាស្ត្រាចារ្យ​ខាង​ជំងឺមហារីក ជឿជាក់​ថា ការ​ប្រើ​ថ្នាំ​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​តិចតួច អាច​ជួយ​ព្យាបាល​ជំងឺមហារីក ដែល​មាន​ប្រសិទ្ធភាព​លឿន និង​មិន​ចំណាយ​ច្រើន ដែល​ទំនងជា​មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជាមួយនឹង​ការ​រំញោច​ប្រព័ន្ធ​ការពារ​រាង​កាយ​ទាំងមូល​ឡើយ ។

បច្ចុប្បន្ន ភ្នាក់ងារ​មួយ​ចំនួន ​កំពុង​បង្កើន​វិធីសាស្ត្រ​ព្យាបាល​ថ្មី​ៗ​កាន់តែ​ច្រើន ដើម្បី​ព្យាបាល​ដុំ​សាច់​មហារីក (ជំងឺមិនឆ្លង)។​ បច្ចេកវិទ្យា​ថ្មី​ ដែល​អាច​រៀប​ដាក់​ហ្សែ​ន​ឲ្យ​នៅ​បន្តបន្ទាប់​គ្នា​បាន ​ដើម្បី​បង្កើត​វិធី​ព្យាបាល​តាម​ប្រភេទ​មេរោគ​ផ្សេង​ៗ​ បាន​ផង​ដែរ ។ ចំណែកឯ​ ការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម​មួយ​ចំនួន ពឹងផ្អែក​លើ​ការ​ជម្រុញ​ប្រព័ន្ធ​ភាពស៊ាំ​ នៃ​រាង​កាយ ។ ក៏​ប៉ុន្តែ អ្នកខ្លះ​ទៀត ដូច​ជា​ការ​ព្យាបាល​ដោយ​កោសិកា T-cell ថ្មី​ៗ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺមហារីក​ឈាម និង​មហារីក​កូនកណ្តុរ តម្រូវ​ឱ្យ​វះកាត់​កោសិកា​មហា​រីក​​របស់​អ្នកជំងឺយក​ចេញពី​ខ្លួន និង​បង្កើត​ជា​ហ្សែ​ន​ ដើម្បី​វាយប្រហារ​លើ​កោសិកា​មហារីកជាដើម ។ល។ វិធីសាស្ត្រ​ទាំងនេះ ភាគច្រើន​បាន​ទទួល​ជោគជ័យ ប៉ុន្តែ​ពួក​គេ​ម្នាក់​ៗ មានការ​លំបាក​ដោយ​ត្រូវ​ចំណាយ​ថវិការ​ច្រើន និង​រយៈពេល​វែង​ក្នុង​ការ​ព្យាបាល ។

វេជ្ជបណ្ឌិត រ៉ូ​ណា​ឡេ​វី Ronald Levy ជា​សាស្ត្រាចារ្យ​នៅ​ក្នុង​សាលា​វេជ្ជសាស្ត្រ ដែល​ជា​អ្នកដឹកនាំ នៃ​ការ​ស្រាវជ្រាវ រួម​ជាមួយនឹង​គ្រូបង្រៀន​ឱសថ លោកស្រី​បណ្ឌិត Idit Sagiv-Barfi គឺជា​អ្នកនិពន្ធ​ជាន់ខ្ពស់ នៅ​ក្នុង វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រសាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ បាន​ចេញផ្សាយ​អត្ថ​​បទ​មួយ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ស្តី​ពី វ៉ាក់សាំង “​ជំងឺមហារីក​” ធ្វើតេស្ត​ដោយ​ជោគជ័យ ទៅ​លើ​សត្វ​កណ្តុរ

Comments

comments