នាវា Seabed Constructor ដែល​គេ​ដឹង​ថា​ជា​របស់​ក្រុមហ៊ុន​មួយរបស់​ប្រទេស​ន័​រវេ​ស ហើយ​ដែល​ម៉ា​ឡេ​ស៊ី​បាន​ជួល​ឲ្យ​ស្វែងរក​យន្តហោះ MH370 ដែល​បាត់​ជា​មួ​យនឹង​មនុស្ស​២៣៩​នាក់​កាលពី​៤​ឆ្នាំ​មុន​នោះ បាន​បាត់​ពី​ប្រ​ព័​ន្ឋ​រ៉ា​ដា​រយៈពេល​៣​ថ្ងៃ​មក​ហើ់យ ។

នាវា​រុករក​យន្តហោះ​ខាងលើ ត្រូវ​បាន​ក្រុមហ៊ុន Ocean Infinity ជួល​ក្នុង​តម្លៃ ៥៥​លាន​ដុល្លារ ដោយ​កុងត្រា ឬ​ចុះ​កិច្ចសន្យា​ស្វែងរក​រយៈពេល​៩០​ថ្ងៃ ដើម្បី​ស្វែងរក​យន្តហោះ​ម៉ា​ឡេ​ស៊ី ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៤ ជាមួយនឹង​អ្នកដំណើរ អាកាសយានិក​២៣៩ ​ក្រោយ​ពេល​ហោះហើរ​ចេញពី​ទីក្រុង​កូ​ឡា​ឡំ​ពួរ​ទៅ​កាន់​ប្រទេស​ចិន​។

នៅ​ពេល​នេះ ប្រព័ន្ធ​ទំនាក់ទំនង​នៅ​លើ​នាវា​រុករក​ខាងលើ ត្រូវ​បាន​បិទ​រយៈពេល​៣​ថ្ងៃ​កន្លង​មក ។ ការ​បាត់​ខ្លួន​នាវា​រុករក​ខាងលើ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ស្វែងរក​យន្តហោះ MH370 មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​បាន​ប្រៀបធៀប​នឹង​ការ​បាត់​ខ្លួន​របស់ MH370​ផង​ដែរ ។

សូម​បញ្ជាក់​ថា នាវា​Seabed Constructor ជា​ប្រភេទ​ទំនើប​បំផុត​លើ​ពិភពលោក ដោយ​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា ទំនើប​នៅ​ក្នុង​ការ​ស្វែងរក​យន្តហោះ​បាត់​ខ្លួន ហើយវាទើបបានភ្ជាប់ទំនាក់ទំនងក្នុង​​រយៈពេល៨០ម៉ោង​ចាប់តំាង​ពី​ចុះកិច្ចសន្យាកាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០១៨ ។

នៅ​ពេល​នេះ ក្រុម​អ្នកជំនាញ​កំពុង​តាម​រក​នាវា​ខាងលើ ហើយក៍​មិន​ទាន់​ទទួល​បាន​ដំណឹង ក៍​ដូច​ជា​វាសនា​អ្នក​នៅ​លើ​នាវា​នោះ​នៅឡើយ​ដែរ ៕

Comments

comments