ការ​ធ្វើ​ត្រាប់​តាម​គេ​មិនមែន​សុទ្ធតែ​ធ្វើ​បាន​ដូច​គេ​ទាំងអស់​ទេ អ្នកខ្លះ​ធ្វើ​បាន អ្នកខ្លះ​ក៏​មិន​អាច​ធ្វើ​បាន ហើយ​ថែម​ទាំង​មាន​បញ្ហា​ដល់​ខ្លួន​ទៀត ។ តួយ៉ាង​សម្រាប់​ស្ត្រីជន​ជាតិចិន​ស្រស់​ស្អាត​ម្នាក់ ហេតុតែ​ចង់​ល្បី បាន​សាកល្បង​ដោយ​យកតម្រាប់​តាម​បុរស​ចិន​ម្នាក់​ដែល​បរិភោគ​ពោត​មួយ​ផ្លែ ដោយ​ប្រើ​ជាមួយ​ម៉ាស៊ីន​ស្វាន ទ​ង្វើ​របស់​នាង​ប្រែ​ក្លាយទៅជា​រន្ធត់ ខណៈ​ដែល​នាង​បាន​ចាប់ផ្តើម​ញាំ​ពោត ដោយ​ដោត​ផ្លែ​ពោត​នៅ​ចុង​ផ្លែ​ស្វាន ប៉ុន្តែ​ចៃដន្យ ម៉ាស៊ីន​ស្វាន​បែរជា​ឆក់​យក​សក់​របស់​នាង​ទៅ​វិញ បណ្តាល​អោយ​ទំពែក​ក្បាល​អស់​មួយ​ដុំ​។

សូម​បញ្ចា​ក់ថា នៅ​ថ្ងៃ​ទី​30 ខែមេសា ការ​ធ្វើ​ត្រាប់​តាម​នេះ បន្ទាប់​ពី​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ញាំ​សល់​តែ​ស្នូលពោត ជាមួយនឹង​ការ​ប្រើ​ម៉ាស៊ីន​ស្វាន ដោយ​សំ​ណាយ​ពេល​តែ​១០​វិនាទី​ប៉ុ​ណ្នោះ ។ វី​ដេ​អូ​រប​ស់បុរសជន​ជាតិចិន បាន​ទទួល​អ្នក​ចូល​ទស្សនា​ជាង​១​លាន​នាក់ នៅ​ពេល​ដែល​គាត់​ផុស​នៅ​លើ​បណ្តាញ​សង្គម​។

នៅ​ក្នុង​វី​ដេ​អូ​មួយ​ផ្សេង​ទៀត ដែល​ស្ត្រីជន​ជាតិចិន​បាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ដែរ​នោះ​គឺ នាង​បាន​ទៅ​ជួប​គ្រូពេទ្យ តាម​ការ​ពិភាក្សា គ្រូពេទ្យ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​នឹង​ដុស​សក់​ឡើង​វិញ នៅ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ទៀត​។

សង្ឃឹមថា ករណីនៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ខាងលើ​នេះ នឹង​បង្ហាញ​ជា​ឧទាហរណ៍​មួយ​សម្រាប់​អ្នក​ដែល​ចង់​ល្បី​នៅ​លើ​បណ្តាញ​សង្គម ។ ជា​ញឹកញាប់ មនុស្ស​ខ្លះ​មិន​អើពើ​នឹង​ហានិភ័យ ឫ​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយថាហេតុ ដោយសារ​តែ​ដើម្បី​វី​ដេ​អូ​ទាក់ទាញ​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចូល​មើល​ច្រើន​តែ​ប៉ុណ្ណោះ​។

Comments

comments