តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​ថ្ងៃនេះ បាន​ហក់​ឡើង​រហូត​ដល់​៤៣០០​រៀល​ហើយ​ក្នុង​មួយ​លី​ត្រ (​សាំង​ស៊ុប​ពែរ​) ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តម្លៃ​ប្រេងសាំង​លក់រាយ​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ។

ក្រៅពី​តម្លៃ​សាំង​ឡើងថ្លៃ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​រអ៊ូរទាំ​ពី​ការ​ចាក់​មិន​គ្រប់​លី​ត្រ នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ នោះ​ថែម​ទៀត ។

ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មន្ត្រី​កាំកុងត្រូល មេត្តា​ចុះ​ពិនិត្យ​ចំណុះ​នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ​មួយ​ចំនួន​ផង​ដែរ ។

មក​ទល់​យប់​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨​ដដែល​នេះ មិន​ទាន់​មានការ​បកស្រាយ​ណាមួយ​ពី​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នៅឡើយ​ទេ មើលទៅ​ទាល់តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អន្តរាគមន៍​ហើយ ទើប​មន្ត្រី​ជំនាញ​រត់​ជាន់​ជើង​គ្នា ។

សង្ឃឹមថា នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ​នា​ព្រឹកស្អែក លោក​ប្រមុខ​រាជរដ្ឋាភិបាល រហ័ស​នាម​«​បុរស​ខ្លាំង​នៅ​កម្ពុជា​» នឹង​លើក​ឡើង​អំពី​បញ្ហា​តម្លៃ​សាំង​នេះ ៕

Comments

comments