A bulldozer destroys condemned smuggled luxury cars worth 61,626,000.00 pesos (approximately US$1.2 million), which include used Lexus, BMW, Mercedes-Benz, Audi, Jaguar and Corvette Stingray, during the 116th Bureau of Customs founding anniversary in Metro Manila, Philippines February 6, 2018. REUTERS/Romeo Ranoco

ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក​រ៉ូ​ឌ្រី​ហ្គូ ឌូ​ទែ​រ​តេ (Rodrigo Duterte) បាន​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​បំផ្លាញ​ចោល​នូវ​រថយន្ត​ប្រភេទ​ប្រណីត​ចំ​នួ ន ៣០​គ្រឿង ដែល​គយ​ហ្វី​លី​ពី​ន​ចាប់​បាន​ថ្មី​ៗ​នេះ ដោយសារ​អំពើ​រត់គេច​ពន្ធ ។

យោង​តាម​ការិយាល័យ​គយ​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​ថា ប្រធានាធិបតី​លោក Rodrigo Duterte បាន​ទៅ​ត្រួតពិនិត្យ​ឃ្លាំង​ផ្ទុក​រថយន្ត​ទំនើប​ៗ ៣០ គ្រឿង​កាលពី​ថ្ងៃ​ទី​០៦ កុម្ភៈ​ម្សិលមិញ ដែល​ត្រូវ​គេ​ជឿ​ថា​ជា​រថយន្ត​រត់ពន្ធ ចូល​មក​ប្រទេស​នេះ​។

រថយន្ត​ចំនួន ២០ គ្រឿង​មាន​តម្លៃ​សរុប ១,២ លាន​ដុល្លារ​ត្រូវ​បាន​បំផ្លាញ​ដោយ​ម៉ាស៊ីន​ឈូស​ឆាយដី​មួយ​គ្រឿង​នៅ​ការិយាល័យ​គយ​ក្នុង​រដ្ឋធានី​ម៉ានីល ខណៈ​ដែល​រថយន្ត​ថ្មី​សន្លាង ១០ គ្រឿង​ទៀត​ត្រូវ​បាន​ត្រូវ​បាន​បំផ្លាញ​ដោយ​ប្រើ​គ្រឿងចក្រ​Bulldozor នៅ​កំពង់​ផែ​ក្រុង Davao និង​ក្រុង Cebu​។

រថយន្ត​ទាំងអស់​ត្រូវ​បាន​ម៉ាស៊ីន​ឈូស​ឆាយដី​ឡើង​ជិះ​ពីលើ​ក្នុង​ថ្ងៃ​គម្រប់​ខួប​លើ​ទី ១១៦ របស់​ការិយាល័យ​គយ​។

យានយន្ត​ទាំងនោះ​ត្រូវ​បាន​បំផ្លាញ​ស្រប​តាម​ការ​បង្គាប់បញ្ជា​ដែល​ចេញ​ដោយ​លោក​ប្រធានាធិបតី Duterte ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​រារាំង​អ្នក​ដែល​ស្រលាញ់​រថយន្ត និង​អ្នក​ជួញដូរ​គ្រឿងញៀន​ពី​ការ​រត់ពន្ធ​រថយន្ត​ទាំងនោះ​។

បើ​ត​តាម​ការិយាល័យ​ហ្វី​លី​ពី​ន​ក្នុង​ចំណោម​រថយន្ត​ដែល​ត្រូវ​បាន​ជិះ​ពីលើ​ដោយ​ម៉ាស៊ីន​ឈូស​ឆាយដី​នោះ​រួម​មាន​រថយន្ត​ម៉ាក Lexuses, BMW, Mercedes, Benzes, Audis, Jaguar និង Corvette Stingray មួយ​គ្រឿង ។

នេះ​ជា​នយោបាយ​ថ្មី​មួយទៀត​របស់​លោក​ប្រធានាធិបតី​ជើង​ខ្លាំង​ហ្វី​លី​ពី​នរូ​ប​នេះ​ក្នុង​ការ​លុបបំបាត់​ការ​រត់​ព​ន្ឋ​គយ ដែលធ្វើឲ្យបាត់បង់ចំណូលរដ្ឋ បន្ទាប់​ពី​លោក Duterte បាន​ប្រើ​នយោបាយ​ដូច​ជា​សង្គ្រាម​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន ដែល​បណ្តាល​ឲ្យ​មនុស្ស​ជន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​រាប់​ពាន់​នាក់​ស្លាប់​និង​ជាប់គុក ។

លោក​ប្រធានាធិបតី​ដែល​មាន​វ័យ​៧៣​ឆ្នាំ​នៅ​ឆ្នាំ​នេះ ក៍​ធ្លាប់​បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា​ជា​«​កូន​មី​សំផឹង​»​ផង​ដែរ ៕

Comments

comments