យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Saratov បាន​បាត់ដាន​ចេញពី​ប្រ​ព័​ន្ឋ​រ៉ា​ដា ហើយ​ត្រូវ​បាន​អាជ្ញាធរ​រុ​ស្ស៊ី​អះអាង​ថា បាន​ធ្លាក់​នៅ​ជិត​ភូមិ Argunovo ចម្ងាយ​ប្រហែល 80 គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ម៉ូ​ស្គូ​។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​ថា​អ្នក​ដែល​នៅ​លើ​យន្តហោះ​ចំនួន​៧១​នាក់ បាន​ស្លាប់​ទាំងអស់​។

យន្ដហោះ​ដែល​ធ្លាក់​ប្រភេទ An-148 ដោយ​ហោះហើរ​ចេញពី​អាកាស​យាន្ត​ដ្ឋា​ន Domodedovo នាទី​ក្រុង Moscow ក្នុង​គោលបំណង​ទៅ​កាន់​ទីក្រុង Orsk នៃ​តំបន់​អ៊ុយ​រ៉ា​ល់​(Urals)នៅ​ជិត​ព្រំដែន​រុ​ស្ស៊ី​ជាមួយ​កា​ហ្សា​ក់​ស្ថាន ។ វា​បាន​ធ្លាក់​នៅ​រសៀល​ម៉ោង​ក្នុងស្រុក នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ៕

 

 

Comments

comments