អ្នកដំណើរ​ភ័យរន្ធត់​តក់ស្លុត ខណៈ​ពួក​គេ​បាន​មើលឃើញ​តាម​បង្អួច​យន្តហោះ និង​បាន​ថត​កង្ហារ​យន្តហោះ​មិន​វិល ក្រោយ​ពី​ម៉ាស៊ីន​នៅ​ស្លាប​ម្ខាង​មាន​ភ្លើង​ឆាបឆេះ ។

យន្តហោះ​ដែល​មាន​កង្ហារ​២ ដែល​ដឹក​អ្នកដំណើរ​ចំនួន​៨៤​នាក់ បាន​ហោះ​ចេញពី​ខេត្ត​សា​ខន ប្រទេស​ថៃ កាលពី​ម៉ោង​៣​និង​១០​នាទី ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៨ ប៉ុន្តែ​ពេល​ដែល​យន្តហោះ Nok-Air ហោះ​ឡើង​ពី​ដី​ក្នុង​កម្ពស់​១.៥​គីឡូម៉ែត្រ បាន​ប្រមាណ​២​នាទី​ក្រោយមក ម៉ាស៊ីន​យន្តហោះ​មួយ​មាន​បញ្ហា បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្មៅ​ជុំវិញ​ម៉ាស៊ីន ។

អ្នក​បើក​យន្តហោះ​ម្នាក់ បាន​សម្រេចចិត្ត​ហោះ​ត្រឡប់​ក្រោយ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​វិញ បន្ទាប់​ពី​បានឮ​អ្នកដំណើរ​ប្រាប់​ថា “​ម៉ាស៊ីន​មាន​បញ្ហា រអាក់រអួល​” ។

ក្រុម​អាកាសយានិក​បាន​សុំ​ទោស​ក្រុម​អ្នកដំណើរ ចំពោះ​ឧ​បទ្ទ​ហេតុនេះ ។ ទោះជា​យ៉ាងណា យន្តហោះ បាន​ចុះ​ចត​ដោយ​សុវត្ថិភាព ដោយ​ប្រើ​ពេល​អស់​ប្រហែល​១៥​នាទី ៕


Comments

comments