លោក ប៊ុត សីហា ដែល​ជា​ម្ចាស់​ជយលាភី The Voice Cambodia រដូវ​កាល​ទី​១ ត្រូវ​បាន​កងកម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ខណៈ​រូបគេ​កំពុង​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា នៅ​ពេល​សួរនាំ​និង​រក​ឃើញ​ថា ប៊ុត សីហា គ្រាន់តែ​ពាក់ព័ន្ធ​ការ​ជក់ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ លោក​បាន​ចាត់ចែង​ឲ្យ​កម្លាំង​ជំនាញ​ទាក់ទង​ទៅ​អាណាព្យាបាល​និង​ក្រុម​គ្រួសារ មក​ធានា​យក​ទៅ​ធ្វើការ​អប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿងញៀន​៕

Comments

comments