ស្ត្រី​វ័យ​ចំណាស់​ម្នាក់ កំពុង​ឈរ​ធ្វើ​សញ្ញា​ឲ្យ​ប្តី​បញ្ជា​រថយន្ត​ដែល​ទើបនឹង​ទិញ ស្រាប់តែ​ប្តី​ច្រឡំ​មិន​ជាន់​ហ្វ្រាំង​បែរជា​ជាន់​ហ្គែ​រ បណ្តាល​ឲ្យ​បុក​ស្ត្រី​នោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំ​ពង​រោទ៍ ខេត្តស្វាយរៀង ។

ប្រភព​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​និង​ប្តី​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​មេ​ភូមិ​នោះ​ទេ ។

ជា​ការ​កត់សម្គាល់ ករណី​ខាងលើ​នេះ​(​ជាន់​ហ្វ្រាំង​ច្រឡំ​ជាន់​ហ្គែ​រ ) តែង​បាន​កើត​ឡើងជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​បុក​មនុស្ស​ស្លាប់​និង​របួស ព្រមទាំង​ខូចខាត​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ផង​ដែរ​នា​ពេល​កន្លង​មក ។ ដូច្នេះ សូមអ្នក​បញ្ជា​យានយន្ត​ទាំងឡាយ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ពេល​បើករថយន្ត ៕