ខណៈ​ខេត្តសៀមរាប​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ និង​ជា​ប៉ូ​ល​ទេសចរណ៍​ទី ១ នៅ​កម្ពុជា​នោះ​អ្នក​វិនិយោគ​ចិន​ហាក់​លឹប​ល​ៗ និង​មិន​ទាន់​មានការ​វិនិយោគ​អ្វី​ជា​ដុំ​កំភួន​នៅ​ខេត្តសៀមរាប​នៅឡើយ​ទេ​។

លោក ចៅ សេង​ថៃ អគ្គនាយក​ក្រុមហ៊ុន Goal Property Service ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា បច្ចុប្បន្ន​មិន​ទាន់​មាន​ក្រុមហ៊ុន​ចិន​ច្រើន​បាន​ចូល​មក​វិនិយោគ​នៅ​ខេត្តសៀមរាប ក្រៅពី​ក្រុមហ៊ុន​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ស្ថិត​ក្នុងស្រុក​សូទ្រនិគម​នោះ​ទេ​។

លោក​បន្ត​ថា សម្រាប់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក​បាន​ទិញ​ដី​ពុះ​ឡូត៍​លក់ ហើយ​គ្រោង​បង្កើត China Town នៅ​ក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ពេល​នេះ​ហាក់​មិន​មាន​សកម្មភាព​អ្វី​ធំ​ដំ​នៅឡើយ​ទេ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​ឮ​មាន​គម្រោង​វិនិយោគ​របស់​ចិន ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​គឺ​គ្រាន់តែ​ទិញ​ដី​ទុក​ចោល​មិន​មាន​សកម្មភាព​សាងសង់​អ្វី​នោះ​ទេ​»​។

អគ្គនាយក​ក្រុមហ៊ុន Goal Property Service បាន​លើក​ឡើង​ថា បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​ថ្មី និង​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ​តាម​ផ្លូវ​ធំ​ៗ​មាន​តម្លៃ​រហូត​ដល់ ១០០០ ដុល្លារ និង​ផ្លូវ​តូច​ៗ​មាន​តម្លៃ​ពី ៥០០ ទៅ ៦០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ​។ ចំណែក​ដី​នៅ​តំបន់​កណ្តាល​ក្រុងមាន​តម្លៃ​ចន្លោះ​ពី ១០០០ ទៅ ១៥០០ ដុល្លារ​សម្រាប់​តំបន់​ពាណិជ្ជកម្ម និង​នៅ​តាម​ផ្លូវ​តូច​ៗ​មាន​តម្លៃ​ចន្លោះ​ពី ៣០០ ទៅ ៥០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ​។ លើកលែងតែ​តំបន់ Pub Street ដី​មាន​តម្លៃ​ចន្លោះ​ពី ២០០០ ទៅ ៣០០០ ដុល្លារ​។

លោក​បន្ត​ថា បច្ចុប្បន្ន ការ​វិនិយោគ​លើ​អា​ផាត​មិន​ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣០០ ទៅ ៥០០ ដុល្លារ​ក្នុង ១ យូ​នី​ត​ក្នុង ១ ខែ​មានដំណើរ​ការ​ល្អ​ដោយសារ​មាន​តម្រូវការ​ច្រើន​ពី​ភ្ញៀវ និង​អ្នកធ្វើការ​ចម្រុះ​ជាតិ​សាសន៍​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិ​ទ្ធី បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា ចិន​បាន​ចូល​ទៅ​ខេត្តសៀមរាប​បណ្តើរ​ៗ​តែ​មិន​មាន​ចំនួន​ច្រើន​ទេ ដោយ​ពួក​គេ​កំពុង​ទៅ​ទិញ​ដី​ទុក​ច្រើន ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីតាំង​ក្បែរ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ថ្មី​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ១០០០ ហិ​កតា នា​ពេល​ខាង​មុខ​នេះ​។

លោក​បាន​អះអាង​ថា​៖ «​ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​ខេត្តសៀមរាប​ច្រើន សកម្មភាព​ពាណិជ្ជកម្ម និង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​នានា​ពី​អ្នក​វិនិយោគ​ចិន​នឹង​កើនឡើង​ច្រើន​នា​ពេល​ខាង​មុខ​»​។

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ចិន​ទៅ​ខេត្តសៀមរាប​បណ្តើរ ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើន​ដូច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទេ ហើយ​ក៏​មិន​មាន​ភាព​ប្រកួតប្រជែង​គ្នា​ខ្លាំង​ដូច​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែរ​។ លោក​បាន​បន្ត​ថា​អ្នក​វិនិយោគ​ចិន​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ខេត្តសៀមរាប​កើនឡើង​ចន្លោះ​ពី ១៥ ទៅ ២០ ភាគរយ​នៅ​ដើមឆ្នាំ​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន​តម្លៃ​ដីធ្លី​មានការ​កើន​ខ្លាំង​នៅ​តំបន់​ជាយក្រុង និង​តំបន់​ក្បែរ​ព្រ​លាន​យន្តហោះ​ថ្មី​ក្នុង​ខេត្តសៀមរាប​»​។

អ្នកតំណាង​រាស្ត្រ​ប្រចាំ​ខេត្តសៀមរាប​លោក​ឧកញ៉ា សៀង ណាំ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ខេត្តសៀមរាប​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើន ប៉ុន្តែ​មិន​ទាន់​ឃើញ​មានការ​សាងសង់​សំណង់ ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ៗ​ពី​សំណាក់​អ្នក​វិនិយោគ​ចិន​ធំ​ៗ​នៅឡើយ​ទេ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ទេសចរណ៍​ចិន​ច្រើន​បាន​មក​បើក​ការិយាល័យ​នៅ​ក្នុង​ក្រុង​សៀមរាប​។

លោក​បន្ត​ថា ក្រៅពី​ក្រុមហ៊ុន​ទេសចរណ៍ ភោជនីយដ្ឋាន​ចិន​ជា​ច្រើន​ក៏​បាន​បើក​នៅ​ក្នុង​ក្រុង​នេះ​ផង​ដែរ​។

នៅ​ពេល​សាកសួរ​អំពី​ទីក្រុង​ចិន ឬ China Town ក្នុង​ខេត្តសៀមរាប​តំណាងរាស្ត្រ​រូប​នេះ​បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន នោះ​បានរ​ត់បា​ត់ទៅ​ហើយ មិនដឹង​ទៅ​ណា​នោះ​ទេ ហើយ​គម្រោង​នោះ​ក៏​គ្មាន​សកម្មភាព​នោះ​ទេរ​ហូត​មក​ទល់​ពេល​នេះ​»៕

ប្រភព P Post

Comments

comments