យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក​បាន​ស្លាប់ ដោយសារ​សមត្ថកិច្ច​មិន​ទាន់​ទាញ​ផ្តាច់​រថយន្ត​ចេញពី​គ្នា​នៅឡើយ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​និង​រថយន្ត​ដឹក​ត្រី ។

ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​ជាង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ​ញ​តោ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ថ្នល់​បត់​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បឋម​បាន​បន្ត​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ បាន​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​រថយន្តក្រុង​របស់​ក្រុមហ៊ុន វុ​ឍ្ឍ​ន៍​សុភាព ពាក់​ស្លាក​លេខ ភ្នំពេញ ៣C ៨០៥២ បើក​ចេញពី​បាត់ដំបង រីឯ​រថយន្ត​ដឹក​ត្រី ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៥៨១១ បើក​ពី​ចេញពី​ភ្នំពេញ ។

នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ទាញ​រថយន្ត​ផ្តាច់​ចេញពី​គ្នា និង​ស្រាវជ្រាវ​ពី​មូលហេតុ​បង្ក​គ្រោះថ្នាក់​ខាងលើ ៕