យោង​តាម​សារព័ត៌មាន India Times បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា តារាភាពយន្ត​ជើង​ចាស់​ដ៍​ល្បីឈ្មោះ​របស់​ផលិតកម្ម​បូ​លី​វូ​ត​គឺ​អ្នកស្រី Sridevi Boney Kapoor ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅ ទេវី ទេវី កាលពី​ទសវត្សរ៍​១៩៨០-១៩៩០​នោះ បាន​ទទួលមរណភាព​ដោយ​ជំងឺ​បេះដូង ក្នុង​អាយុ​៥៤​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​ឥណ្ឌា ខណៈ​នាង​និង​គ្រួ​សារបាន​ទៅ​ចូល​ពិធី​មង្គលការ​ក្មួយ​ប្រុស​ឈ្មោះ Mohit Marwah ។

ក្រុម​គ្រួសារ​របស់​ស្រី​ទេវី បាន​អះអាង​បឋម​ថា តារាភាពយន្ត​រូប​នេះ មាន​បញ្ហា​បេះដូង​ឈប់​ដើរ ឈប់​កន្ត្រាក់ (Cardiac Arrest) ហើយ​បើ​តាម​ប្រភព​ពី​ក្រុង​ឌូ​បៃ លិខិត​មរណភាព​បញ្ជាក់​ថា នាង​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង (Heart Attack)​។

អ្នកស្រី​ទេវី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក Boney Kapoor ដែល​ជា​ផលិតករ​ភាពយន្ត កាលពី​ឆ្នាំ​១៩៩៦ ហើយ​អ្នក​ទាំង​ពីរ​មានកូន​ស្រី​ពីរ​នាក់ គឺ Jahnvi និង Khushi​​៕

Comments

comments