ប្រទេស​កម្ពុជា​ស្វែងរក​ការ​បន្ថែម​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ៣ នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប​ដែល​កំពុង​ប្រតិបត្តិការ​នឹង​កើនឡើង​ដល់ ១០ ក្រុមហ៊ុន ជា​ចំនួន​គ្មាន
និរន្តរភាព​នៅ​ក្នុង​រយៈពេល​វែង​។

នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ដោយ​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ( CAPA)​។

ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អ៊ែ​រ​វ៉េ ក្រុមហ៊ុន​អាកាសចរណ៍ KC International Airline ដែល​គាំទ្រ​ដោយ​វិនិយោគិន​ចិន និង​ក្រុមហ៊ុន​អាកាសចរណ៍ សៀមរាប​អ៊ែ​រ គាំទ្រ​ដោយ​វិនិយោគិន​ថៃ​គ្រោង​នឹង​ចូល​ក្នុង​ទីផ្សារ​នេះ​។

ក្រុមហ៊ុន​ទាំង​៣​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ការ​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​ហោះហើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​បាន​មើលឃើញ​កំណើន​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ ដែល​បាន​ចាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​ពីរ​មាន​យន្តហោះ ៧ គ្រឿង​កាលពី​ឆ្នាំ ២០១៣ រហូត​ដល់ ៧ ក្រុមហ៊ុន​នៅ​ពេល​បច្ចុប្បន្ន ដែល​មាន​យន្តហោះ ៣០ គ្រឿង​។

CAPA ព្យាករ​ថា នឹង​មាន​យន្តហោះ ៤៥ គ្រឿង​ត្រឹម​ចុងឆ្នាំ​នេះ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​៖ «​ក្រុម​យន្តហោះ​របស់​កម្ពុជា​នឹង​បន្ត​កើនឡើង​រហ័ស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ក្រោយ ដោយសារ​ចរាចរណ៍​អ្នកដំណើរ​កើនឡើង​រហ័ស ដែល​បាន​ជំរុញ​ភាគច្រើន​ដោយ​តម្រូវការ​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន​»​។

ប៉ុន្តែ​ដោយសារ កម្ពុជា​ជាទី​ផ្សារ​តូច របាយការណ៍​នេះ​បាន​ព្រមាន​ថា​៖ «​វា​ពិបាក​ក្នុង​គិត​ពី​ទំហំ​ទីផ្សារ​របស់​កម្ពុជា​ដែល​គាំទ្រ​ក្រុមហ៊ុន​អាកាសចរណ៍​លើស​ពី ៥ ណាស់ កុំ​ថា​ឡើយ​ដល់​១០​ក្រុមហ៊ុន​ក្នុង​រយៈពេល​វែង​នោះ​»​។

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ស្កា​យ៍ អ៊ែ​រ និង​ក្រុមហ៊ុន កម្ពុជា អង្គរ​អ៊ែ​រ មាន​យន្តហោះ​ច្រើន​បំផុត​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ ប៉ុន្តែ JC International ជា​ក្រុមហ៊ុន​អាកាសចរណ៍​គាំទ្រ​ដោយ​វិនិយោគិន​ចិន ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​កាលពី​ខែមីនា​ឆ្នាំ​មុន «​នឹង​ទំនងជា​មាន​សមត្ថភាព​កាន់តែ​ច្រើន​ត្រឹម​ចុងឆ្នាំ ២០១៨ ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បន្ត​ពង្រីក​ក្រុម​យន្តហោះ​របស់​ខ្លួន​យ៉ាង​រហ័ស​»៕

ប្រភព P Post

 

Comments

comments