លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​ចេះ​តែ​ចុះហត្ថលេខា​មិន​បាន​ពិនិត្យ​មើល​អក្ខរា​វិ​រុ​ទ្ឋ​និង​លេខ គឺ​សរសេរ​ខុស ។

យ៉ាងណា លោក ហ៊ុន សែន មិន​បាន​បង្ហាញ​អត្តសញ្ញាណ​រដ្ឋមន្ត្រី​រូប​ណា​នោះ​ទេ និង​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ទៅ​លើ​ភាព​ទំនើប​កម្ម​នៃ​សម្ភារ​និយម ដែល​ទំនងជា​លោក​ចង់​បញ្ជាក់​អំពី​ការ​វាយ​អក្សរ​នៅ​លើ​កុំព្យូទ័រ ។

ការ​លើក​ឡើង​ខាងលើ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ០៦​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​កម្មការិនី​ចំនួន ១៣,៩៧១​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១១ នៅ​ក្នុង​ខេត្តកណ្តាល​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ហ៊ុន សែន រិះគន់​ជា​សាធារណៈ​ចំពោះ​កង្វះ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋមន្ត្រី​មួយ​ចំនួន​តូច ដែល​សូ​ម្បី​តែ​ការ​ពិនិត្យ​អក្ខរា​វិ​រុ​ទ្ឋ ឬ​តួលេខ​ផ្សេង​ៗ មុន​ពេល​ចុះហត្ថលេខា​បញ្ជូន​មក​ឲ្យ​លោក​ពិនិត្យ​និង​សម្រេច​នោះ កន្លង​មក​លោក​ក៍​ធ្លាប់​លើក​ឡើងជា​ច្រើន​ដង​មក​ហើយ តែបើ​តាម​លោក ហ៊ុន សែន បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន ៕

Comments

comments