តារា​សិច​ស៊ី ដេ​នី ខ្វាន់ (Denny Kwan) បាន​សម្ញែង​លុយ​ជា​ច្រើន​ម៉ឺន​ដុល្លារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ថា​«​ពេលវេលា​របស់ខ្ញុំ​ជា​មាសប្រាក់ ខ្ញុំ​មិន​ទៅ​ចំណាយពេល​ដ៏​មាន​តម្លៃ​របស់ខ្ញុំ​ទៅ​ធ្វើ​រឿង​អត់​ប្រយោជន៍ ឬ​ក៏​ឈ្នានីស​អ្នក​ណា​នោះ​ទេ ចង់​ប្រាប់​ថា​វាសនា​មនុស្ស​មិន​ដូច​គ្នា​ទេ ប្រណាំងទូក ប្រណាំង​ឡាន គឺ​ប្រណាំង​បាន តែ​ប្រណាំង​នឹង​ព្រេងវាសនា​គឺ​មិន​បាន​នោះ​ទេ​…​ហើយ​ពេល​ដែល​អ្នក​អង្គុយ​សើច​សប្បាយ​នឹង​ចំអក​ឱ្យ​ខ្ញុំ អ្នក​មិនដឹង​នោះ​ទេ​ថា​ខ្ញុំ​ខំប្រឹង​រក​ប្រាក់​គ្មាន​ពេល​សម្រាក គ្មាន​ថ្ងៃ​សោ​រ៍ ឬ​អាទិត្យ​សម្រាប់​ខ្ញុំ​នោះ​ទេ​មនុស្ស​ស្រលាញ់​គ្នា​ទោះ​មានរឿង​អ្វី​ក៏​ដោយ ក៏​មិន​ទៅ​ណា​ចោល​គ្នា​ដែរ​..» ។

តារា​សិច​ស៊ី​ដេ​ន​នី ខ្វាន់ បាន​ហក់​ចូល​សិល្បៈ​ដំបូង​ដោយ​យក​រូបភាព​សិច​ស៊ី​របស់​ខ្លួន​មក​បង្ហោះ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ទទួល​រង​នូវ​ការ​រិះគន់​ពី​មហាជន​ជា​ខ្លាំង​។ មិនតែប៉ុណ្ណោះ​នាង​ធ្លាប់​ប្រតិកម្ម​តបត​ទៅ​ជាមួយ​អ្នក​រិះគន់​នាង​ថែម​ទៀត​ផង​។ ខែឧសភា ឆ្នាំ​២០១៦​នាង​ក៏​ត្រូវ​បាន​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អញ្ជើញ​ចូល​ទៅ ក្រសួង​ដើម្បី​ធ្វើការ​ណែនាំ​ជុំវិញ​ការ​ស្លៀកពាក់​និង​បង្ហោះ​រូបភាព​សិច​ស៊ី​ជាដើម​។ ទោះជា​យ៉ាងណា​តារា​សម្ដែង​មាន​សកម្មភាព​ក្នុង​សិល្បៈ​តិចតួច​ម្នាក់​នេះ​រូប​នេះ​ពុំ​បាន​យក​អ្វី​ដែល​ក្រសួង​តម្រង់ផ្លូវ​មក​ទុកចិត្ដ​ឡើយ ពោល​គឺ​នាង​នៅ​តែ​ងងើល​មិន​ព្រម​គោរព មានការ​ប្រជុំ​សម្រេច​ដាក់​ពិន័យ​លើ​នាង​បែប​នេះ​៕

Comments

comments