អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា ត្រូវ​បាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន តែងតាំង​ជា​អនុប្រធាន​ទី​១​នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

នេះ​បើ​យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​កែសម្រួល និង​តែងតាំង​មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន ឃុំ​និង​ភូមិ នៃ​ឃុំ​ត្រើយ​ស្លា ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ ។

សូម​បញ្ជាក់​ថា រហ័ស​នាម​ជួប​ប្តឹង កញ្ញា ធី សុវណ្ណ​ថា បាន​សុំ​ចូលរួម​ជីវភាព​ន​យោ​យ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលស្គាល់​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ៕

 

 

 

Comments

comments