សូម​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ជាទី​គោរព ជួយ​ពិនិត្យ​មើល និង​ដោះស្រាយ​រឿង​នេះ​ជួយ​កូនចៅ​ផង​។ ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ តុលាការខេត្ត​កណ្ដាល​រួច​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​មាន​ចំណាត់ការ លើ​បណ្ដឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ទន់ខ្សោយ​នេះ​នៅឡើយ​ទេ​។

ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​មួយ បាន​ផ្តល់​ថា​ពាក្យបណ្តឹង​នេះ​គឺ​មិន​ត្រូវ​បាន តុលាការ​ខេត្តកណ្តាល​ជួយ​រក​យុត្តិធម៌​អោយ​ឡើយ ព្រោះ​សង្ឃ លន់ សុវណ្ណ​ដា ដែល​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ កាល​នាង​នៅ​រៀន​ថ្នាក់​ទី​៧​នោះ មាន​ខ្នង​ក្រាស់​សម្បើម​ណាស់ ដោយ​ព្រះសង្ឃ​អង្គ​នេះ ទើបតែ​បួស​ទេ ក៏​ប៉ុន្ដែ​បាន​ក្លាយទៅជា​ព្រះ​គ្រូសូត្រស្ដាំ នឹង​មាន​តួនាទី​ជា ទីប្រឹក្សា​ផ្ទាល់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បន្ទុក​ការ​ផ្សាយ​ព្រះពុទ្ធ​សាសនា នឹង​សង្គម បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង​ថែម​ទាំង​ត្រូវជា​ក្មួយបង្កើត​របស់​លោក​ចៅអធិការ​វត្ត​ស្វាយ​ជ្រុំ ព្រះ​នាម លន់ សុ​គ​ន្ធា ព្រះ​អនុ​គុណ​ស្រុក​ខ្សាច់កណ្ដាល​ទៀត​ផង មិនតែប៉ុណ្ណោះ​ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា កុំ​អី​រឿង​ស្មោ​គគ្រោក​នេះ​បែកធ្លាយ​យូរហើយ ប៉ុន្តែ​ព្រោះ​ពូ​របស់​សង្ឃ​រំលោភ​ក្មេង​ស្រី លន់ សុវណ្ណ​ដា ដែល​ជា​ចៅអធិការ​វត្ត​ស្វាយ​ជ្រុំ​ព្យាយាម​ការពារ និង​ជះ​លុយ​ដើម្បី​បិទ​រឿង​។

នៅ​ពេល​នេះ​ប្រជាជន​នៅ​ជុំវិញ​វត្ត ក៏​ត្រៀម​ធ្វើ​បាតុកម្ម​នៅ​ក្នុង​វត្ត​ផង​ដែរ ព្រោះ​ពួក​គាត់​ដែល​រស់នៅ​ជុំវិញ​វត្ត បានដឹង​រឿង​នេះ​ច្បាស់​ណាស់​។ ពួក​យើង​ទាំងអស់​គ្នា ជា​ពុទ្ធបរិស័ទ ជា​ប្រជាជន​កម្ពុជា រួម​ទាំង​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ពិតជា​ឈឺចាប់​ណាស់ ដែល​មនុស្ស​អាក្រក់​ប្រ​ព្រិ​ត្តិ​ទ​ង្វើ​រ​ថោកទាប​បែប​នេះ មិន​ត្រឹមតែ​មិន​ត្រូវ​បាន​ច្បាប់​ដាក់ទោស​នោះ​ទេ ថែម​ទាំង​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​សង្ឃ​ជាន់ខ្ពស់ អោយ​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ក្រាបថ្វាយបង្គំ​វា​ទៀត​។

មក​ដល់​ពេល​នេះ សង្ឃ​រំលោភ​ក្មេង​ស្រី​ព្យាយាម​និយាយ​កុហក​បិទ​បាំង​ការ​ពិត ដោយ​ទម្លាក់​កំហុស​ថា ក្មេង​ស្រី​រង​គ្រោះ​ចង់​ធ្វើបាប​វា ចង់បាន​លុយ​ពី​វា ឥលូវ​យើង​សួរ​ទៅ​កាន់​វា​វិញ​ថា បើ​អ្នកឯង​ជា​ក្មេង​ស្រី​នោះ​វិញ តើ​អ្នកឯង​សុខចិត្ត​ទម្លាយ​រឿង​ហ្នឹង ដែល​នាំ​អោយ​ខ្លួន​ខូច​មុខមាត់​អស់​មួយ​ជីវិត គ្រួសារ​បាត់បង់​មុខមាត់​អស់​មួយ​ជីវិត ខ្លួន​ខូចអនាគត់​អស់​មួយ​ជីវិត ដើម្បី​តែ​លុយ​បាន​ដែរ​រឺទេ?

ណាមួយ​បើ​និយាយ​រឿង​លុយ ក៏​នាង​គ្មាន​បាន​លុយ​អ្វី រឺ​ផល​ប្រ​យោ​ជ​ន៏​អ្វី​នោះ​ដែរ នៅ​ពេល​ដែល​នាង​ចេញ​មុខ​ប្តឹង អោយ​សារព័ត៌មាន​ចុះ​ផ្សាយ​រឿង​នាង​ព្រោងព្រៀត​នោះ ព្រោះ​ថាបើ​ច្បាប់​ចាត់ការ​លើ​បណ្តឹង​នោះ​មែន គឺ​វា​មាន​ត្រឹមតែ​ចាប់​វា​ផ្សឹក​ដាក់គុក​ប៉ុណ្ណោះ នាង​គ្មាន​បាន​ទទួល​សំណង​រឺ​លុយ​អ្វី ពី​បណ្តឹង​របស់​នាង​នោះ​ទេ ចុះ​សួរ​ថា​នាង​សុខចិត្ត​ខូច​មុខមាត់​ខ្លួនឯង ដើម្បី​ប្តឹង​វា​ធ្វើ​អ្វី? គឺ​ព្រោះតែ​នាង​ឈឺចាប់​និង​ភាព​គឃ្លើន ប្រមាថមើលងាយ​នាង​ដោយ​មិន​ខ្លាច​ច្បាប់ ឈឺចាប់​និង​មនុស្ស​អាក្រក់ ប៉ុន្តែ​វា​មាន​ឋានៈ​ជា​សង្ឃ​ជាន់ខ្ពស់​នៅ​ក្នុង​សង្គម ឈឺចាប់​និង​វា​កំពុង​ធ្វើ​ទ​ង្វើ​រ​បែប​លើ​នាង​នេះ ទៅ​លើ​ក្មេង​ស្រី​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

នៅ​ក្នុង​សង្គម​ហ្នឹងហើយ ទើប​នាង​សុខចិត្ត​កាត់​កេរ្តិ៍ កាត់​ខ្មាស់ ដើម្បី​អោយ​មនុស្ស​ថោកទាប​ដូច​វា បាន​ទទួល​រង​បាបកម្ម​ដែល​វា​បាន​ធ្វើ ប៉ុន្តែ​ពិតជា​គួរ​អោយ​ឈឺចាប់​ណាស់ មក​ដល់​ពេល​នេះ​តុលាការ​ខេត្តកណ្តាល មិន​ដោះស្រាយ​រឿង​នេះ​អោយ​នាង​ឡើយ ព្រោះ​នាង​ក្រីក្រ​គ្មាន​លុយ​អាច​ប្តឹង​ឈ្នះ​បណ្តឹង​នោះ រួច​ហើយ​វា​នៅ​មាន​មនុស្ស​អគតិ​ខ្លះ ដែល​មាន​ទាំង​មនុស្ស​ស្រី​ផង Comment បញ្ចេញមតិ​យោបល់​របស់​ខ្លួន ដោយ​អត់​កេរ្តិ៍​អត់​ខ្មាស់ ការពារ​អា​សង្ឃ​កំហូច​រំលោភ និង​បំពាន​រាង​កាយ​ក្មេង​ស្រី​នោះ​ទៅ​វិញ វា​ពិតជា​រឿង​ឈឺចាប់​ហួស​ថ្លែង​ហើយ​ចំពោះ​ករណី​នេះ។

យើង​សូម​ឆ្លើយ​ទៅ​កាន់​អ្នក​ដែល​ការពារ​អា​បី​សាច​តណ្ហា​នោះ​ថា ដោយសារ​តែ​កាលនោះ​នាង​នៅ​ក្មេង​អាយុ​ត្រឹម​១៣​ឆ្នាំ​គំនិត​ខ្លី ទើប​ចាញ់ល្បិច​គំរាម ល្បិច​លួងលោម​របស់​វា​មិន​បាន​ប្តឹង​វា​នៅ​ពេល​នោះ ណាមួយ​នាង​នៅ​ក្មេង​ខ្លាច​ខ្មាស​គេ ខ្លាច​ឳ​ពុក​ម្តាយ​ក្រុម​គ្រួសារ​ត្រូវ​ខ្មាស​គេ​ពេញ​ភូមិ​ពេញ​ស្រុក ទើប​នាង​ទ្រាំ​លាក់​ទុក្ខ​រឿង​នេះ​ក្នុង​ចិត្ត​រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​សង្ឃឹម​តាម​គំនិត​ក្មេងខ្ចី​របស់​នាង​ថា អ្វី​ៗ​អាច​និង​ល្អ​ប្រសើរ​ឡើង​ជាង​នេះ​… តើ​បងប្អូន​យល់​អារ​ម្ម​ណ៏​នាង​ទេ​ថា​នាង​ឈឺចាប់​ប៉ុណ្ណា​នោះ? សូម​សម្តេច ហ៊ុន សែន ជួយ​កូនចៅ​លើ​រឿង​នេះ​ផង មាន​តែ​សម្តេច​ទេ ទើប​អាច​ដោះស្រាយ​រក​យុត្តិធម៌​អោយ​កូនចៅ​ទាំងអស់​គ្នា​បាន​៕

ប្រភព KCAMNEWS

 

 

Comments

comments