ភ្នំពេញ ៖ នៅ​មុខ​នេះ​បន្ដិច​ មាន​ករណី​គ្រោះ​ថា្ន​ក់​ចរាចរណ៍​មួយ ដែល​បង្ក​ដោយ​រថយន្ដក្រុង​ដឹក​អ្នក​ដំណើរ ​មួយ​​គ្រឿង បាន​កិន​បុរស​ម្នាក់ បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ស្លាប់​ភ្លាម​ៗ ​នៅ​នឹង​កន្លែងយ៉ាង​អ​ណោច​អ​ធ័ម​ ខណៈ​ដែល​កំពុង​ជិះ​ម៉ូត​ស្រប​ទិស​គ្នា ជាមួយនឹង​រថយន្តក្រុង ហើយ​ផ្លូវ​អែប​ស្ពាន​មាន​ភាព​តូច​ចង្អៀត ថែម​ទៀត ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ មីនា ២០១៨ នៅ​ចំណុច​គល់​ស្ពាន​អាកាស​ក្បាលថ្នល់ លើ​ផ្លូវ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នក​បើករថយន្ត​បង្ក ចុះ​ពីលើ​រថយន្តក្រុង រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ផង​ដែរ​ទំនង​ខ្លាច​ប្រជាពលរដ្ឋ​វាយ​ស្លាប់ ចំណែកឯ​ជន​រង​គ្រោះ សមត្ថ​កិច្ច​​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ជិះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-7468 ៕