រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨​នេះ​ពោល​គឺ​មាន​រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​លោក​តាំង ស៊ុន​ឡាយ បាន​ប្រើ​សិទ្ធិ​ផ្តាច់មុខ​ក្នុង​នាម​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​ផ្អាក​ការ​បែងចែក​សំណុំរឿង​គ្រប់​ប្រភេទ ជូន​លោក​វ៉េ​ង ហ៊​ត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​វ៉េ​ង ហ៊​ត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​គោរព​ជូន​លោក​តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ខ្ញុំបាទ​បន្ទប់​( ទ ) សព្វថ្ងៃ​ធ្វើ​ការងារ​ល្អ​ណាស់ណា​ពេល​កន្លង​មក​ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​ជួប​បញ្ហា​ដោយសារ​ក្រឡាបញ្ជី​ត្រូវ​បាន​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ទ​ររ​ចេញ​និង​បុគ្គលិក​អ្នក​វាយ​អត្ថបទ​ត្រូវ​ដក​ចេញ​។

លិខិត​ដដែល​បាន​អះអាង​ថា​បន្ទប់ ( ទ​) មាន​ក្រឡាបញ្ជី​តែ​ម្នាក់​គត់​គឺ​លោក​អោ​ក ម៉ា​និ​ត​។​ចំពោះ​លោក​កេ​ត កុ​ល បាន​ស្នើ​សុំ​ចេញ​ទៅ​ធ្វើការ​ខាង​អយ្យការ​ព្រោះ​សុខភាព​គាត់​មិន​អាច​ធ្វើការ​ផ្នែក​តុលាការ​បាន​ខ្ញុំ​មិន​អាច​ចាប់បង្ខំ​គាត់​ឡើយ​។​លោក​អ៊ី ស៊ី​ប៉ូ​ប្រពន្ធ​មាន​ជម្ងឺ​ត្រូវ​វះកាត់​ធ្ងន់ធ្ងរ​ត្រូវការ​គាត់​ថែទាំ​ជា​ប្រចាំ​នឹង​អាច​មាន​រយៈពេល​យូរ​ខែ​ផង​។

ក្នុង​លិខិត​នេះ​លោក​វ៉េ​ង ហ៊​ត់​បាន​សម្តែង​ក្តី​សង្ឃឹមថា​បញ្ហា​លំបាក​បែប​នេះ​មាន​តែ​លោក​ប្រធាន​ទេ​ដែល​អាច​ជួយ​សម្រួល​កិច្ចការ​ឲ្យ​ល្អ​បាន​។​ដូច្នេះ​ហើយ​ស្នើ​សុំ​លោក​ប្រធាន​មេត្តា​ជួយ​សម្រួល​ពិនិត្យ​លើ​សំណើ​ខ្ញុំ​ផ្ទាល់​រួម​មាន​៖១.​ស្នើ​សុំ​ក្រឡាបញ្ជី​២​នាក់​ដែល​ចេញពី​សាលា​រាជបណ្ឌិត​សភា​ដើម្បី​ជួយ​សម្រួល​កិច្ចការ​ដ៍​លំបាក​នេះ​។

២.​ស្ថានភាព​បច្ចុប្បន្ន​ស្នើ​សុំ​លោក​ប្រធាន​មេត្តា​ផ្អាក​កុំ​ឲ្យ​រឿង​ស៊ើបសួរ​មានខ្លួន​មក​បន្ទប់ (​ទ ) ព្រោះថា​គ្មាន​អ្នក​វាយ​ដីកា​ទេ​ខ្ញុំ​សុំ​ពេល​បណ្តុះបណ្តាល​ធនធាន​មនុស្សា​បាន​សិន​។

៣.​រឿង​ស៊ើបសួរ​មានខ្លួន​ក្នុង​ឃុំ​សុំ​ផ្អាក​មួយ​រយៈពេល​ខ្លី​។​ចំពោះ​សំណុំរឿង​ក្រៅ​ឃុំ​ខ្ញុំ​ទទួលយក​បាន​តែបើ​លោក​ប្រធាន​មាន​បំណង​ចង់​ផ្អាក​សំណុំរឿង​ទាំងអស់​គឺជា​សិទ្ធិ​ផ្តាច់មុខ​របស់​លោក​ប្រធាន​។

នៅ​ថ្ងៃ​ទី​៥​ខែកុម្ភៈ​ដដែល​លោក​តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​ផ្អាក​ការ​បែងចែក​សំណុំរឿង​គ្រប់​ប្រភេទ​ជូន​លោក​វ៉េ​ង ហ៊​ត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក្នុង​ដីកា​នេះ​លោក​តាំង​ស៊ុន​ឡាយ​បាន​សំអាង​ហេតុ​ថា​យោង​តាម​ការ​ស្នើ​សុំ​របស់​សា​ម៉ី​ខ្លួន​។

ដូច្នេះ​សម្រេច​៖ ១.​ផ្អាក​ការ​បែងចែក​រឿង​គ្រប់​ប្រភេទ​ជូន​លោក​វ៉េ​ង ហ៊​ត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៨​រហូត​ដល់​មាន​ដីកា​សម្រេច​ថ្មី​លើកលែងតែ​រឿង​ដែល​ត្រូវ​សម្របសម្រួល​បន្ត​តាម​ប្រការ​៥​នៃ​ដីកា​សម្រេច​លេខ​២៧​ដស​ស​ចុះ​ថ្ងៃ​ទី​១៣​ខែធ្នូ​ឆ្នាំ​២០១៧​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

២.​វេន​ប្រចាំការ​របស់​លោក​វ៉េ​ង​ហ៊​ត់​និង​ក្រឡាបញ្ជី​រក្សា​ទុក​ធម្មតា​ដដែល​៕

ប្រភព FB

Comments

comments