រាជធានីភ្នំពេញ​ ៖ ជាង​១​ឆ្នាំ​ហើយ ដែល​ដំណឹង​អាស្រូវ​ស្នេហា​រវាង​គូស្នេហ៍ យ៉ែ​ម សំ​អូន នឹង​យ៉ា​ន លី​ន​ដា ត្រូវ​បាន​បែកធ្លាយ​យ៉ាង​កក្រើក​ពេញ​ពិភព​សិល្បៈ​។ ក្នុង​គម្រប់​មួយ​ឆ្នាំ​ពេញ​នេះ​យ៉ា​ន លី​ន​ដា បាន​ទម្លាយ​រឿងរ៉ាវ​ឈឺចាប់​មួយ​ចំនួន ដែល​ឈាន​ដល់​ការ​លែងលះ រួម​ទាំង​ការ​ព្រមាន​អតីត​ស្វាមី ឲ្យ​បញ្ចប់​ការ​និយាយ​មិនល្អ​ពី​នាង​ប្រាប់​អ្នក​រួម​អាជីព ។

ប្រតិកម្ម​នេះ បាន​កើតឡើង​តប​នឹង​ការ​ទាមទារ របស់​លោក យ៉ែ​ម សំ​អូន ដែល​កន្លង​មក​បាន​ទទូច​សុំ​កុំ​ឲ្យ​អតីត​ភរិយា​ហែក​រឿង​អាក្រក់​របស់​ខ្លួន និង​សុំ​ឲ្យ​អ្នក​នាង​ធ្វើខ្លួន​ស្ងប់ស្ងាត់​កុំ​ត្រចៀក​-​ស ឆាប់​ជឿ​ពាក្យ​គេ​នោះ ។ នាង​បាន​លើក​ឡើង​នូវ​រឿងអាស្រូវ​កាន់តែ​ច្រើន ដែល​បង្ហាញ​ថា លោក​យ៉ែ​ម សំ​អូន ល្អ​តែ​ពាក្យ​សម្ដី​ជា​សាធារណៈ តែ​ការ​ពិតជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ទ​ង្វើ​ស្មោ​គគ្រោក ។

អ្នក​នាង​យ៉ា​ន លី​ន​ដា និយាយ​ថា ក្រោយ​បែកបាក់ អ្នក​នាង​មិន​បាន​ទាមទារ​សុំ​ចំណែក​ប្រាក់ ដែល​ខ្លួន​ប្រឹងរក​ប្រមាណ​៥០​ភាគរយ ដើម្បី​ទុក​សម្រាប់​ផ្គត់ផ្គង់​ដល់​កូនស្រី​នៅ​ក្រោម​បន្ទុក​ផង ។

អ្នក​នាង​ថា អ្វី​ដែល​អ្នក​នាង​លើក​ឡើងជា​ថ្មី គឺ​បណ្ដាល​មក​ពី​លោក​យ៉ែ​ម សំ​អូន ដើរ​បរិហារកេរ្តិ៍​ចំពោះ​អ្នក​នាង ដោយ​យក​ល្អ​ខ្លួនឯង ដោយ​មិនមែន​បណ្ដាល​មក​ពី​អ្នក​នាង​ជឿ​សម្ដី​គេ ដោយ​មិន​ពិចារណា​នោះ​ទេ ។

អ្នក​នាង​ថា អ្វី​ដែល​អ្នក​នាង​រំលេច​ជា​ថ្មី មិនមែន​ដើម្បី​ចង់បាន​ប្រជាប្រិយភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដូច​ការ​ចោទប្រកាន់​របស់​លោក​យ៉ែ​ម​សំ​អូន​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​ដើម្បី​យុត្តិធម៌​។​អ្នក​នាង​នៅ​តែ​ធានា​អះអាង​ថា​អ្វី​ដែល​ខ្លួន​ចោទប្រកាន់​ចំពោះ​លោក​យ៉ែ​ម​សំ​អូន​គឺជា​ការ​ពិត​ដោយ​អ្នក​នាង​ខ្លួន​មាន​ភស្ដុ​តាង​បញ្ជាក់​យ៉ាង​ច្បាស់​នោះ​ផង​ប្រសិនបើ​លោក​យ៉ែ​ម​សំ​អូន​នៅ​តែ​មិន​ទទួលស្គាល់​ការ​ពិត​ហើយ​បន្ត​និយាយ​យក​ល្អ​ថា​អ្នក​នាង​ចោទប្រកាន់​។​អ្វី​ដែល​នាង​សង្កត់ធ្ងន់​នៅ​ពីក្រោយ​មូលហេតុ​នៃ​ការ​លែងលះ​ព្រោះតែ​យ៉ែ​ម សំ​អូន​ជា​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​ពិសេស​ការ​ខ្វែងគំនិត​ក្នុង​ការ​មក​មើលថែ​កូនស្រី​។ ក្នុង​នោះ​សូ​ម្បី​តែ​រឿង​លោក​យ៉ែ​ម​សំ​អូន​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ប្រុស​ក្នុង​ផ្លូវ​ស្នេហា​និង​បាន​វាយតប់​អ្នក​នាង​ជា​ប្រពន្ធ​រហូត​បង្ក​របួស​ស្នាម​គឺ​អ្នក​នាង​សុទ្ធតែ​មាន​ភស្ដុ​តាង​។​អ្នក​នាង​ព្រមាន​ថាបើ​ខ្លួន​ធ្វើ​ខុស​សូម​ទទួលយក​ទៅ​កុំ​ប្រកែក​ដោះសារ អ្វី​ដែល​នាង​ចង់បាន​គឺ​សេចក្តីសុខ​ជាមួយ​កូនស្រី​ដែល​សូ​ម្បី​តែ​ទ្រព្យ​ដែល​ជា​របស់​រួម​ដែល​នាង​ត្រូវ​បាន​ស្មើគ្នា​ក៏​នាង​មិន​បាន​នៅឡើយ​។ នាង​ព្រមាន​បន្ថែម​ថា នឹង​បន្ត​ទាមទារ​ចំណែក​នោះ​ប្រសិនបើ​ដំណឹង​បរិហា​កេរ​នាង​មិន​បាន​បញ្ចប់​។

អ្នក​នាង​យ៉ា​ន​លី​ន​ដា​បញ្ជាក់​ថា​ខ្លួន​អត់ធ្មត់​អស់​រយៈពេល​១៤​ឆ្នាំ​គឺ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​រួមរស់​ជាមួយ​លោក​យ៉ែ​ម​សំ​អូន​ហើយ​អ្នក​នាង​ក៏​យល់​ថា​ខ្លួនឯង​គិត​ត្រូវ​ផង​ដែរ​ដែល​សុខចិត្ត​ឈប់​ឲ្យ​មនុស្ស​កំណាច​មនុស្ស​ផិតក្បត់​និង​បុរស​គ្មាន​ការ​ទទួលខុសត្រូវ​ដូច​លោក​យ៉ែ​ម​សំ​អូន​ត្រួតត្រា​ជីវិត​តទៅ​ទៀត​។

ក្រៅពី​ការ​ព្រមាន​នាង​ក៏​ថ្លែងអំណរគុណ​ចំពោះ​អ្នកគាំទ្រ អ្នក​រួម​អាជីព​ដែល​តែង​លើកទឹកចិត្ត​នាង​គ្រា​មាន​បញ្ហា ហើយ​នាង​នឹង​បន្តការងា​រា​សិល្បៈ​ជា​ថ្មី​ក្រោយ​ពេល​នាង​សម្រួល​អារម្មណ៍​បាន​ដូច​មុន ។ នាង​រំពឹង​ថា​ការ​បកស្រាយ​របស់​ខ្លួន​នឹង​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ច្បាស់​និង​ធ្វើ​ឲ្យ​អតីត​ស្វាមី​បញ្ចប់​ការ​បរិហារ​មិនល្អ​ចំពោះ​ខ្លួន​។

ទោះជា​យ៉ាងណា​ក្តី​ជុំវិញ​ការ​ចេញ​វី​ដេ​អូ​ខ្លី​លើក​ដំបូង​របស់​យ៉ា​ន លី​ន​ដា​នេះ​គេ​នៅ​មិន​ទាន់​អាច​រក​ការ​បកស្រាយ​បាន​ពី​លោក​យ៉ែ​ម​សំ​អូន​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ដែរ​ថា​រឿង​ទំនាស់​ក្នុង​គ្រួសារ​របស់​គូជីវិត​អ្នកសិល្បៈ​ដូច​គ្នា​គឺ​លោក​យ៉ែ​ម​សំ​អូន​និង​នាង​យ៉ា​ន​លី​ន​ដា​បាន​បែកធ្លាយ​កាលពីដើម​ខែឧសភា​ឆ្នាំ​២០១៥​រហូត​ធ្វើ​ឲ្យ​នាង​យ៉ា​ន​លី​ន​ដា​ប្រកាស​សុំ​លែងលះ​ជាមួយ​ស្វាមី​ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​រួម​ទាំង​មិន​បាន​ភាព​កក់ក្តៅ​សម្រាប់​នាង​និង​កូន​៕

Comments

comments