រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​និង​កំពុង​រៀបចំ​ឯកសារ​ពាក់​ព័​ន្ឋ​ដើម្បី​ស្នើ​ទៅ​អង្គការ​អប់រំ វប្ប​ធ៌​ម​និង​វិទ្យាសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​(UNESCO) ដាក់​ប​ញ្ជូ​ល​ចង្វាក់​រាំវង់​ទៅ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។

នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ឡាវ ដែល​ស្រង់​សំដី​អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វប្ប​ធ៌​ម​និង​ទេសចរណ៍​ឡាវ លោក Bouangern Xaphouvong ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ។

គិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នំា២០១៨នេះ មិនទាន់ឃើញមានប្រតិកម្មនៅឡើយទេពីអ្នក​នំាពាក្យ​រាជរដ្ឋាភិបាលខ្មែរ ពិសេសមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌មននិងវិចិត្រសិល្បៈ ៕

Comments

comments