ស្ត្រី​ម្នាក់​ដែល​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​បុរស​ជា​ប្តី​ថា បាន​លួចលាក់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​កូន​ប្រុស​ចិញ្ចឹម និង​ដឹក​ដៃ​គ្នា​ឡើងផ្ទះ​សំណាក់​រួមរ័ក ហើយ​ត្រូវ​បុរស​ជា​ប្តី​អះអាង​ប្រាប់​ដល់​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ បាន​ចេញ​មុខ​បកស្រាយ និង​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ពី​សំណាក់​បុរស​ជា​ប្តី ដោយ​អះអាង​ថា រឿង​នេះ​មិន​មានការ​ពិត​ទាល់តែ​សោះ និង​ជា​ការ​ប្រឌិត​ព័ត៌មាន ដើម្បី​បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​គាត់​ជា​ប្រពន្ធ​ប៉ុណ្ណោះ​។

ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​បុរស​ជា​ប្តី​ប្រឌិត​ព័ត៌មាន​ចោទប្រកាន់ ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនប្រុស​ចិញ្ចឹម​ខ្លួនឯង​នោះ មានឈ្មោះ​ថុ​ន គឹ​ម​សេង អាយុ​៤៤​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​១៣ ផ្លូវ​លេខ​៥០៨ ភូមិ​២ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។ ចំណែក​បុរស​ជា​ប្តី មានឈ្មោះ​គឹ​ម សុ​វ​ណ្ណា​រ៉ា មុខរបរ​ជា​ពេទ្យ​យោធា​។ ដោយឡែក កូនប្រុស​ចិញ្ចឹម​ដែល​ទទួល​រង​ការ​ចោទប្រកាន់ មាន​អាយុ​២៨​ឆ្នាំ​។

យោង​តាម​លិខិត​សុំ​កែតម្រូវ​របស់​ស្ត្រី​ឈ្មោះ​ថុ​ន គឹ​ម​សេង បាន​រៀបរាប់​ទាំងស្រុង​ដូច​ខាងក្រោម ៖

លោកស្រី​ថុ​ន គឹ​ម​សេង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៣ ផ្លូវ​លេខ​៥០៨ ភូមិ​២ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ ០១២ ៧៣ ៤៤ ៥៥​។
នាង​ខ្ញុំ​មាន​កិត្តិយស សូម​អនុញ្ញាត​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ មានការ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា “​ប្រពន្ធ​នាំ​កូនប្រុស​ចិញ្ចឹម​រួមរ័ក​នៅផ្ទះ​សំណាក់ ប្តី​តាម​ទាន់​” នៅ​លើ​ទំព័រ​កាសែត “​នគរធំ​” ដោយ​មាន​ខ្លឹមសារ​ថា ៖

តាម​សម្តី​បុរស​ជា​ប្តី ដែល​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់​ថា គាត់​និង​ប្រពន្ធ បាន​រួមរស់​នឹង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បង្កើត​បានកូន​ប្រុស​ម្នាក់ អាយុ​៦​ឆ្នាំ​កន្លះ​។ ក្រោយមក ប្តី​ប្រពន្ធ​គាត់​បាន​យក​ក្មេង​ប្រុស​ម្នាក់ អាយុ​១៦​ឆ្នាំ​មក​ចិញ្ចឹម​ទុក​ដូច​កូនបង្កើត ដោយ​ទំនុកបម្រុង​យ៉ាង​ដិត​ដល់ តែ​មិន​នឹក​ស្មានថា ចុង​ក្រោយ​បែរជា​កូនប្រុស​ចិញ្ចឹម ដែល​សព្វ​ថ្ងៃនេះ មាន​អាយុ​២៨​ឆ្នាំទៅ​ហើយ​នោះ ហ៊ាន​លូក​ថ្លើម​គាត់​ជា​ឪពុកចិញ្ចឹម ដោយ​លួចលាក់​មាន​ទំនាក់ទំនង​សហាយស្មន់​ជាមួយ​ម៉ែចិញ្ចឹម​ខ្លួនឯង​បែប​នេះ​សោះ​។

បុរស​ជា​ប្តី បាន​បន្ត​ថា គាត់​ដឹង​មិន​ច្បាស់​ថា រវាង​កូនចិញ្ចឹម និង​ប្រពន្ធ​របស់​គាត់ បាន​លួចលាក់​ទាក់ទង​បង្កាត់ភ្លើង​ស្នេហ៍ ក្លាយជា​គូ​សហាយ​ស្មន់នឹងគ្នា​តាំងពី​ពេល​ណា​មក​ទេ​។ ប៉ុន្តែ​កន្លង​មក ដោយសារ​តែ​មើលឃើញ​ចរិត ប្ញ​ក​ពា​ទំនាក់ទំនង​រវាង​ម៉ែ និង​កូនចិញ្ចឹម​នេះ ហាក់​ស្អិត​ល្មួត​ខុសធម្មតា លើស​ពី​ទំនាក់ទំនង ម៉ែ​និង​កូន ទើប​គាត់​បាន​ឆែក​មើល​តាម​រយៈ​កាំ​មេ​រ៉ា​សុវត្ថិភាព​ក្នុងផ្ទះ​របស់​គាត់ ស្រាប់តែ​ប្រទះ​ឃើញ​កូនចិញ្ចឹម​គាត់ បាន​លួច​រួមរ័ក​ជាមួយ​ប្រពន្ធ​របស់​គាត់​នៅ​ក្នុងផ្ទះ ធ្វើ​ឱ្យ​គាត់​ឈឺចិត្ត​ស្ទើរ​ក្អួត​ឈាម​ស្លាប់​។

បុរស​ជា​ប្តី បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ឃើញ​រូបភាព​សហាយស្មន់​ខាងលើ​នេះ ហើយ​គាត់​ក៏​មិន​ទាន់​បញ្ចោ​ញ​ប្រតិកម្ម​អ្វី​ដែរ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​ផង ក៏​ឃើញ​កូនចិញ្ចឹម​របស់​គាត់ មាន​កាំភ្លើង​មួយ​ដើម ម៉ាក K59 មិនដឹង​ជា​បាន​មកពីណា​ទេ និង​ធ្លាប់​បាន​យក​មក​គំរាម​ទារប្រាក់​ពី​គាត់​អស់​ចំនួន​សរុប​៧​ម៉ឺន​ដុល្លារ​ទៀត​ផង ហើយ​គាត់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ដែរ ប៉ុន្តែ​គ្មាន​វិធានការ​នៅឡើយ​។ មិនតែប៉ុណ្ណោះ ប្រពន្ធ​និង​កូនចិញ្ចឹម​គាត់ ធ្លាប់​បាន​ទិញ​ថ្នាំ​ញៀន​យក​មក​ជក់​ជាមួយ​នៅ​ក្នុងផ្ទះ​ទៀត​ផង ហើយ​បាន​នាំ​គ្នា​ចាក​ចេញពីផ្ទះ​រយៈ ពេល​៣​ខែ​មក​ហើយ ដោយ​នាំ​យក​កូន​តូច​ទៅ​ជាមួយ​ដែរ មិនដឹង​ថា​ទៅ​ស្នាក់​នៅ​កន្លែង​ណា​ទេ ទើប​គាត់​បាន​ព្យាយាម​តាម​ស្វែងរក និង​ថែម​ទាំង​បាន​ជួល​ម៉ូតូឌុប​ឱ្យ​តាម​រក​ទៀត​ផង​។

បុរស​ជា​ប្តី បាន​បញ្ជាក់​ថា ស្រាប់តែ​មក​ដល់​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ អ្នក​រត់​ម៉ូតូឌុប​បាន​ទូរស័ព្ទ ប្រាប់​គាត់​ថា គេ​បាន​ប្រទះ​ឃើញ​ប្រពន្ធ និង​កូនចិញ្ចឹម​របស់​គាត់ បាន​ដឹក​ដៃ​គ្នា​ចូល​ទៅ​ផ្ទះសំណាក់​ព្រៃ ស្ថិត​នៅ​ក្នុង​សង្កាត់ ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ​។ បន្ទាប់​ពី​ទទួល​ដំណឹង​បែប​នេះ ភ្លាម គាត់​ក៏​បាន​ចុះ​ទៅ​ដល់​ផ្ទះសំណាក់ និង​សុំ​ម្ចាស់ផ្ទះ​សំណាក់​ចូល​ទៅ​មើល​ប្រពន្ធ​របស់​គាត់ ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​រុករក​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ភ្ញៀវ​ផ្សេង​ទៀត ទើប​គាត់​មិន​សុខចិត្ត​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ ចុះ​មក​ជួយ​អន្តរាគមន៍​តែ​ម្តង​។

តាម​ប្រភព​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ប្រពន្ធ​និង​កូនចិញ្ចឹម​នាំ គ្នា​ឡើងផ្ទះ​សំណាក់​ភ្លាម បុ​រ​ជា​ប្តី​ក៏​តាម​ចូល​ទៅ​សុំ​ម្ចាស់ផ្ទះ​សំណាក់​ដើម្បី​រកប្រពន្ធ តែ​ត្រូវ​ភាគី​ផ្ទះសំណាក់​ប្រកែក​មិន​ព្រមឱ្យ​ចូល ព្រោះ​បុរស​ជា​ប្តី មិន​បានដឹង​ច្បាស់​ថា ស្ត្រី​ជា​ប្រពន្ធ​និង​កូនចិញ្ចឹម ស្នាក់​នៅ​បន្ទប់​មួយ​ណា​ឱ្យ​ពិតប្រាកដ បើ​ចូល​ទៅ​ឆែកឆេរ នឹង​ធ្វើ​ឱ្យ​ផ្អើល​ដល់​ភ្ញៀវ​ដែល​ចូល​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​។ បន្ទាប់​មក​បុរស​ជា​ប្តី បាន​រាយការណ៍​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឱ្យ​ចុះ​មក​អន្តរាគមន៍ តែ​ត្រូវ​ខាង​ម្ចាស់ផ្ទះ​សំណាក់​មិន​ព្រមឱ្យ​ចូល​ទៅ​ឆែកឆេរ​តាម​បន្ទប់​ដដែល ព្រោះ​ខ្លាច​ប៉ះពាល​ដល់​ភ្ញៀវ​របស់​គេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប្រាប់​ទៅ​បុរស​ជា​ប្តី​ថា ចាំ​ព្រឹក​ឡើង ចាំ​សមត្ថកិច្ច​នឹង​ជួយ​ទំនាក់ទំនង​ខាង​ម្ចាស់ផ្ទះ​សំណាក់ ដើម្បី ឆែក​កាមេរ៉ា​សុវត្ថិភាព​ឱ្យ​។
ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​រឿងប្រឌិត​ទាំងស្រុង ពីព្រោះ​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​១៦​ឆ្នាំ ដែល​បាន​យក​មក​ចិញ្ចឹម រហូត​មក​ដល់​បច្ចុប្បន្ន មាន​អាយុ​២៨​ឆ្នាំ ពុំ​មែន​នាង​ខ្ញុំ​ជា​អ្នក​យក​មក​ចិញ្ចឹម​ឡើយ គឺ​ឈ្មោះ​គឹ​ម សុ​វ​ណ្ណា​រ៉ា ជា​អ្នក​សុំ​យក​មក​រស់នៅ​ជាមួយ​ដោយ​ខ្លួនឯង ហើយ​ក្មេង​ប្រុស នេះ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ដូច​បាន​ចោទប្រកាន់​ឡើយ​។

នាង​ខ្ញុំ​ពុំដែល​ធ្លាប់​ស្គាល់​ផ្ទះសំណាក់​ព្រៃ ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ដូច​កាសែត​បាន​ចុះ​ផ្សាយ​ឡើយ​។ ម្យ៉ាងទៀត កូនចិញ្ចឹម​គ្រាន់តែ​ជា​ពលរដ្ឋ​ធម្មតា គ្មាន​តំណែង​ដែល​ត្រូវ​កាន់​កាំភ្លើងខ្លី ម៉ាក K59 នោះ​ទេ រីឯ​ការ គំរាម​យក​ប្រាក់​ក៏​ជា​ព័ត៌មាន​មិន​ពិត​ដែរ​។ នាង​ខ្ញុំ​ជា​ស្ត្រី​ដែល​ត្រូវ​មមាញឹក​នឹង​ការងារ ដើម្បី​ទ្រទ្រង់​គ្រួសារ​ទាំងមូល ជា​ពិសេស គឺ​ផ្គត់ផ្គង់​កូន​អាយុ​៦​ឆ្នាំ គ្មាន​ពេលវេលា និង​គ្មាន​ប្រាក់​ឯណា​យក​ទៅ​ទិញ​ថ្នាំ​ញៀន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ពុំ​មាន​ភ័ស្តុតាង​ណាមួយ ដែល​បញ្ជាក់​ថា នាង​ខ្ញុំ​បាន​ប្រព្រឹត្ត ដូចដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ព័ត៌មាន​ខាងលើ​ឡើយ​។

គូសបញ្ជាក់​ថា ៖ រូបភាព​ដែល​បាន​ថត​នៅ​ក្នុង​កាមេរ៉ា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ព័ត៌មាន​ខាងលើ គឺ​ពុំ​បាន​បង្ហាញ​ថា​នាង​ខ្ញុំ​បាន​រួមរ័ក​ជាមួយ​កូនចិញ្ចឹម​នោះ​ទេ​។ ដោយឡែក​ប្រសិនបើ​អំពើ​នេះ​មាន​ពិតមែន ហេតុ​អ្វី​ព័ត៌មាន​មិន​បញ្ចោ​ញ​វី​ដេ​អូ ដែល​គឹ​ម សុ​វ​ណ្ណា​រ៉ា បាន​អះអាង? ជាង​នេះ​ទៅ​ទៀត ការ​លើក​ឡើង​របស់​លោក​គឹ​ម សុ​វ​ណ្ណា​រ៉ា ជា​ការ​មួលបង្កាច់​ទាំង​កំរោល​ចំពោះ​នាង​ខ្ញុំ ពីព្រោះ​ថា ពុំ​មានការ​សម្រេច​របស់​តុលាការ ថា នាង​ខ្ញុំ​បាន​មាន​សហាយស្មន់​ជាមួយ​កូនចិញ្ចឹម​ឡើយ​។

ម្យ៉ាងវិញទៀត នាង​ខ្ញុំ​សុំ​បញ្ជាក់​ថា ឈ្មោះ​គឹ​ម សុ​វ​ណ្ណា​រ៉ា ជា​ប្តី​របស់​នាង​ខ្ញុំ ហើយ​ពុំដែល​ផ្តល់​សុភមង្គល​ឱ្យ​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​ម្តងណា​ឡើយ គាត់​តែងតែ​រករឿង​ឈ្លោះប្រកែក​ពុំដែល​លោះ​ថ្ងៃ​។ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នាង​ខ្ញុំ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​រំលោភ​បំពាន​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​មក​លើ​រូប​នាង​ខ្ញុំ​បន្ត​ទៅ​ទៀត ទើប​នាង​ខ្ញុំ​ដាក់​ពាក្យ​ប្តឹង​លែងលះ​ទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ដើម្បី​ឡើយ លោក​គឹ​ម សុ​វ​ណ្ណា​រ៉ា តែងតែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​យាយី​នាង​ខ្ញុំ ប៉ុន្តែ​នៅ​តែ​មិន​អាច​បង្អាក់ ដំណើរការ​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​របស់​នាង​ខ្ញុំ​អំពី​ការ​លែងលះ ទើប​ឈ្មោះ​គឹ​ម សុ​វ​ណ្ណា​រ៉ា ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​មក​លើ​រូប​នាង​ខ្ញុំ ដោយ​ចោទប្រកាន់​ថា​នាង​ខ្ញុំ​ពី​បទ​ស្មន់​។

ដោយឡែក​ការ​ប្តឹងផ្តល់​របស់​គាត់ ពុំ​ត្រឹមត្រូវ​មក​លើ​នាង​ខ្ញុំ តែ​បែរជា​បន្ទោស មើលងាយ​រិះគន់​តុលាការ ថា​គ្មាន​ចំណាត់ការ​ចំពោះ​ពាក្យបណ្តឹង​របស់​គាត់​ទៅ​វិញ បន្ទាប់​មក​ទើប​ឈ្មោះ​គឹ​ម សុ​វ​ណ្ណា​រ៉ា មាន​ចេតនា ទុច្ចរិត ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ ដើម្បី​បង្កាច់បង្ខូច​តាំង​រូប​នាង​ខ្ញុំ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​។ នេះ​ជា​ទ​ង្វើ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល សេរីភាព នាម កេរ្តិ៍ឈ្មោះ កិត្តិយស ភាព​ឯកជន​របស់​នាង​ខ្ញុំ ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ជា​ខ្លាំង​…។

កាលពី​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​គ្មាន​លេខ នៅ​ចំណុច​ផ្ទះសំណាក់ យីហោ​ព្រៃ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​ មានការភ្ញាក់ផ្អើល ដោយបុរសម្នាក់​បាន​អះអាង​ថា ប្រពន្ឋរបស់ខ្លួនបានលួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយនឹង​កូនចិញ្ចឹមនៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​បន្ត​ដឹក​ដៃ​គ្នា​ឡើងផ្ទះ​សំណាក់​លេងល្បែង​ផ្កាប់ផ្ងារ​ជាមួយ​គ្នា ក៏​ត្រូវ​ប្ដី​តាមដាន​ដឹង ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

បើតាម​​បុរស​នោះបានប្រាប់​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ទទួល​រង​ការ​ចោទប្រកាន់​ថា បាន​នាំ​កូនចិញ្ចឹម​ឡើងផ្ទះ​សំណាក់​រួមរ័ក​នោះ មានឈ្មោះ ថ​.​គ​.​ស អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​ម្តុំ​កាំ​កូ​ស៊ី​ធី សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក និង​មានស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មានកូន​ប្រុស​តូច​អាយុ​៦​ឆ្នាំ​កន្លះ​។ ចំ​ណែ​កូនចិញ្ចឹម​ដែល​ដឹក​ដៃ​គ្នា​ឡើងផ្ទះ​សំណាក់​នោះ មាន​អាយុ​២៨​ឆ្នាំ ។

បើ​តាម​សម្តី​បុរស​ជា​ប្តី​ដែល​បាន​រៀបរាប់​ប្រាប់​ដោយ​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​ថា គាត់​និង​ប្រពន្ធ​បាន​រួមរស់​នឹង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បង្កើត​បានកូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ​កន្លះ ក្រោយមក​ប្តី​ប្រពន្ធ​គាត់​បាន​យក​ក្មេង​ប្រុស​ម្នាក់​អាយុ​១៦​ឆ្នាំ មក​ចិញ្ចឹម​ទុក​ដូច​កូនបង្កើត ដោយ​ទំនុកបម្រុង​យ៉ាង​ដិត​ដល់ តែ​មិន​នឹក​ស្មានថា ចុង​ក្រោយ​បែរជា​កូនប្រុស​ចិញ្ចឹម​ដែល​សព្វ​ថ្ងៃនេះ មាន​អាយុ​២៨​ឆ្នាំទៅ​ហើយ​នោះ ហ៊ាន​លូក​ថ្លើម​គាត់​ជា​ឪពុកចិញ្ចឹម ដោយ​លួចលាក់​មាន​ទំនាក់ទំនង​សហាយស្មន់​ជាមួយ​ម៉ែចិញ្ចឹម​ខ្លួនឯង បែប​នេះ​សោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាត់​ដឹង​មិន​ច្បាស់​ថា រវាង​កូនចិញ្ចឹម​និង​ប្រពន្ធ​របស់​គាត់ បាន​លួចលាក់​ទាក់ទង​បង្កាត់ភ្លើង​ស្នេហ៍ ក្លាយជា​គូ​សហាយ​ស្មន់នឹងគ្នា​តាំងពី​ពេល​ណា​មក​ទេ ។ ប៉ុន្តែ​កន្លង​មក ដោយសារ​តែ​មើល​ឃើញ​ចរិត​ឬក​ពារ ទំនាក់ទំនង​រវាង​ម៉ែ និង​កូនចិញ្ចឹម​នេះ ហាក់​ស្អិត​ល្មួត​ខុសធម្មតា លើស​ពី​ទំនាក់​ទំ​ង​ម៉ែ​និង​កូន ទើប​គាត់​បាន​ឆែក​មើល​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ​របស់​គាត់ ស្រាប់តែ​ប្រទះ​ឃើញ​កូនចិញ្ចឹម​គាត់​បាន​លួច​រួមរ័ក​ជាមួយ​ប្រពន្ធ​របស់​គាត់​នៅ​ក្នុងផ្ទះ ធ្វើ​ឱ្យ​គាត់​ឈឺចិត្ត​ស្ទើរ​ក្អួត​ឈាម​ស្លាប់ ។

បន្ទាប់​ពី​ដឹង​ហើយ​បុរស​ជា​ប្តី​ដែល​មានចិត្ត​ធម៌ បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ឃើញ​រូបភាព​សហាយស្មន់​ខាងលើ​នេះ​ហើយ គាត់​ក៏​មិន​ទាន់​បញ្ចោ​ញ​ប្រតិកម្ម​អ្វី​ដែរ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​ផង ក៏​ឃើញ​កូនចិញ្ចឹម​របស់​គាត់​មាន​កាំភ្លើង​មួយ​ដើម​ម៉ាក K59 មិនដឹង​ជា​បាន​មកពីណា​ទេ បាន​យក​មក​គំរាម​ទារប្រាក់​ពី​គាត់​អស់​ចំនួន​សរុប​៧​ម៉ឺន​ដុល្លារ​ទៀត​ផង ហើយ​គាត់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ដែរ ប៉ុន្តែ​គ្មាន​វិធាន​ការណ៍​នៅឡើយ ។

បុរសនោះបានក៍បានចោទប្រពន្ធ​និង​កូនចិញ្ចឹម​គាត់ ធ្លាប់​បាន​ទិញ​ថ្នាំ​ញៀន​យក​មក​ជក់​ជាមួយ​នៅ​ក្នុងផ្ទះ​ទៀត​ផង ហើយ​បាន​នាំ​គ្នា​ចាក​ចេញពីផ្ទះ​រយៈពេល​៣​ខែ​ទៀត ដោយ​នាំ​យក​កូន​តូច​ទៅ​ជាមួយ​ដែរ មិនដឹង​ថា ទៅ​ស្នាក់​នៅ​កន្លែង​ណា​ទេ ទើប​គាត់​បាន​ព្យាយាម​តាម​ស្វែងរក និង​ថែម​ទាំង​បាន​ជួល​ម៉ូតូឌុប​ឱ្យ​តាម​រក​ទៀត​ផង ។

បុរស​ជា​ប្តី បាន​បញ្ជាក់​ថា ស្រាប់តែ​មក​ដល់​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ អ្នក​រត់​ម៉ូតូឌុប​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា គេ​បាន​ប្រទះ​ឃើញ​ប្រពន្ធ និង​កូនចិញ្ចឹម​របស់​គាត់ បាន​ដឹក​ដៃ​គ្នា​ចូល​ទៅ​ផ្ទះសំណាក់​ព្រៃ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។ ឮ​ដូច្នោះ​ភ្លាម រូប​គាត់​ក៏​បាន​ចុះ​ទៅ​ដល់​ផ្ទះសំណាក់ និង​សុំ​ម្ចាស់ផ្ទះ​សំណាក់​ចូល​ទៅ​មើល​ប្រពន្ធ​របស់​គាត់ ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​រុករក​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ភ្ញៀវ​ផ្សេង​ទៀត ទើប​គាត់​មិន​សុខចិត្ត​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា សមត្ថកិច្ច​ក៏​ចុះ​ដល់​ផ្ទះសំណាក់​ភ្លាម ប៉ុន្តែ​ម្ចាស់ផ្ទះ​សំណាក់​ប្រកែក​មិន​ព្រមឱ្យ​ចូល ព្រោះ​បុរស​ជា​ប្តី​មិន​បានដឹង​ច្បាស់​ថា ស្ត្រី​ជា​ប្រពន្ធ​និង​កូនចិញ្ចឹម ស្នាក់​នៅ​បន្ទប់​មួយ​ណា​ឱ្យ​ពិតប្រាកដ បើ​ចូល​ទៅ​ឆែកឆេរ​នឹង​ធ្វើ​ឱ្យ​ផ្អើល​ដល់​ភ្ញៀវ ដែល​ចូល​ទៅ​សម្រាក​នៅផ្ទះ​សំណាក់ ។ បន្ទាប់​មក បុរស​ជា​ប្តី បាន​រាយការណ៍​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឱ្យ​ចុះ​មក​អន្តរាគមន៍​ទៀត តែ​ត្រូវ​ខាង​ម្ចាស់ផ្ទះ​សំណាក់​មិន​ព្រមឱ្យ​ចូល​ទៅ​ឆែកឆេរ​តាម​បន្ទប់​ដដែល ព្រោះ​ខ្លាច​ប៉ះពាល​ដល់​ភ្ញៀវ​របស់​គេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប្រាប់​ទៅ​បុរស​ជា​ប្តី​ថា ចាំ​ព្រឹក​ឡើង ចាំ​សមត្ថកិច្ច​នឹង​ជួយ​ទំនាក់ទំនង​ខាង​ម្ចាស់ផ្ទះ​សំណាក់ ដើម្បី​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឱ្យ ។

ឥឡូវនេះភរិយាបុរសនោះបានចេញមុខបកស្រាយដូចមាននៅក្នុងខ្លឹមសារខាងលើហើយ ៕