កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ជា​ច្រើន​គ្រួសារ កំពុង​រង​ទុក្ខ​លំបាក​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​មាន​ហ្វូង​សត្វ​រុយ​កើត​មាន​យ៉ាងច្រើន បើសិនជា​ចង់​ហូប​បាយ ​ក៏​ហូប​ក្នុង​មុងដែរ​ រីឯ​បរិយាកាស​ជុំវិញ​ខ្លួន​ធំ​ក្លិនស្អុយ​ដូច​គម្រង់ ព្រោះតែ​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុង​ក្រុង​កំពង់ឆ្នាំង ។

លោកពូ ទិ​ត សាក់ អាយុ​៧៣​ឆ្នាំ បាន​ត្អូញត្អែរ​ថា ចាប់តាំងពី​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​លោក សុខ សម្បត្តិ បាន​យក​សំរាម​ទៅ​ចាក់ចោល​ក្នុងភូមិ ដែល​ពួក​គាត់​កំពុង​រស់នៅ គ្មាន​អនាម័យ គ្មាន​កប់​ក្នុង​រណ្តៅ ចោល​ពាស​វាល​ពាស​កាល​ក្នុង​ព្រៃ ធ្វើ​ឲ្យ​ចោល​ក្លិនស្អុយ​អសោចិ៍ និង​លើស​ពី​នេះ កើត​មាន​សត្វ​រុញ​ពេញបន្ទុក ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ សួ​ម្បី​តែ​ហូប​បាយ ក៍​ត្រូវ​តែ​ហូប​បាយ​ក្នុង​មុង​ដែរ និង​មុន​ពេល​ហូប​បាយ​គាត់​បាន​ទិញ​ក្រដាស​ស្អិត មក​ដាក់​លើ​គ្រែ​តែ​៥​នាទី ជាប់​សត្វ​រុយ​រាប់រយ​ក្បាល ដោយឡែក​កូនចៅ អ្នកស្រុក​មួយ​ចំនួន​កំពុង​ឈឺ​រាករូស​ជា​បណ្តើរ​ៗ ដែល​បញ្ហា​នេះ​ពួក​គាត់​សំណូមពរ​ដល់​លោក​អភិបាលខេត្ត និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ សូម​មាន​វិធានការ​បន្ទាន់ ដើម្បី​ជួយ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង ៕

Comments

comments