ថ្មី​ៗ​នេះ អ្នកដំណើរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ព្រះសង្ឃ​ថៃ​មួយ​អង្គ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​សម្តែង​អាកប្បកិរិយា​មិន​គួរ​គប្បី នៅ​លើ​រថយន្តក្រុង​សាធារណៈ ខណៈ​ពេល​កំពុង​សម្លឹង​មើល​ជើង​របស់​ស្ត្រី សោយ​ស្បង់​ចីពរ រួច​ត្រដុស​ក្រលៀន​លេង ។

លោកសង្ឃ​ថៃ​អង្គ​នេះ មិន​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ទេ ដែល​ត្រូវ​បាន​គេ​រៀបរាប់​ថា មាន​ព្រះ​ជន្ម​ប្រហែលជា​៥០​ព្រះ​វស្សា និមន្ត​ឡើង​ជិះ​រថយន្ដក្រុង​លេខ​២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ។ នៅ​ពេល​ដែល​សង្ឃ​អង្គ​នោះ គង់​លើ​រថយន្តក្រុង គន់មើល​ជើង​របស់​ស្ត្រី ស្រាប់តែ​បាន​សោយ​ស្បង់​ចីពរ​ឡើង​លើ​ស្ទាបអង្អែល ត្រង់​បរិវេណ​ក្រលៀន បញ្ចេញ​សកម្មភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​អ្នកដំណើរ សម្ដែង​ការ​ហួសចិត្ត និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ស្ត្រី​ដែល​ថត​ដំបូង​បាន​បង្ហោះ​វី​ដេ​អូ​ចំនួន​ពីរ ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប៉ុន្តែ​បាន​សម្រេចចិត្ត​លុប​វា​ចោល​បន្ទាប់​ពី​រយៈពេល​បី​ម៉ោង​ប៉ុណ្ណោះ ដោយសារ​តែ​មានការ​ចែករំលែក​យ៉ាងច្រើន និង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សកម្មភាព​មិន​សមរម្យ​អ​សីលធម៌ ពិសេស​ខុស​វិន័យ​ព្រះពុទ្ធ​សាសនា ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ដែល​ថត​បាន​ដោយ​អ្នកដំណើរ​ស្រី​ម្នាក់​លើ​រថយន្តក្រុង គ្រោង​នឹង​បញ្ជូន​វី​ដេ​អូ​នោះ ទៅ​ប៉ូ​លី​ស ផង​ដែរ ៕

Comments

comments