បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ស្វាមី​របស់​អ្នកចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស អ្នក​នាង សុ​គ​ន្ឋ នី​សា បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Rang Rover បុក​ម៉ូតូ​០១​គ្រឿង នៅ​ជិត​វិមាន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​ជិត​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ។

ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​បានឃើញ រថយន្ត Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9779 បើក​ដោយ​បុរស​ម្នាក់​ដែល​ទំនងជា​ស្រវឹង បាន​បើករថយន្ត​រ៉េ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​ចត​ចោល​លើ​ផ្លូវ​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ​រង​របួស​និង​ខូចខាត​ទាំង​រថយន្ត​និង​ម៉ូតូ​តែ​ម្តង​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​រួច​មក គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​មិន​បាន​ឈប់​ទេ ដោយ​ព្យាយាម​បើក​រត់​រហូត​ទៅ​ដល់​ស្ពាន​នាគ​ជិត​វត្ត​ភ្នំ ទើប​អ្នក​ឃើញ​ហេតុការណ៍​ជិះ​ម៉ូតូ​ដេញ​ទាន់​និង​កាក់ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​ជួ​ដោះស្រាយ​អន្តរាគមន៍ ។

ក្រោយ​ការ​សម្របសម្រួល​នោះ​រួច​មក បុរស​អនិកជន​អា​មេ​រិ​ក លោក ចៅ សម្បត្តិ ហៅ​សាំ​បា រស់នៅ​រដ្ឋ​ឡូ​វែ​ល៍ ដែល​គេ​ស្គាល់​ថា​ជា​ស្វាមី​អ្នកចម្រៀង សុ​គ​ន្ឋ នី​សា​នោះ បាន​យល់ព្រម​សំណង​៤៥០​ដុល្លារ​ទៅ​ជន​រង​គ្រោះ​ដើម្បី​បិទ​បញ្ចប់​សំណុំរឿង​៕