ភ្នំពេញ ៖ ប្រភព​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ ក្រសួង​ជម្រាប​ជូន​ដល់​សាធារណជន មេត្តា​ជ្រាប​ថា ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​បាតុភូត​ពីរ នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​ប៉ាយ តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប និង​តំបន់​ជាប់មាត់​សមុទ្រ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០១៨ ។

យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម ស្តី​ពី​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន សូម​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើត​មាន ពិសេស​តាម​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី ២២ ខែមីនា ៕

Comments

comments