រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ឋ បាន​លើក​ឡើង​ថា បុរស​ៗ​ដែល​កើត​មាន​ជំងឺមហារីក​បំពង់ក ក្រពះ ឬ ពោះវៀន មិនមែន​មក​ពី​បរិភោគ​អាហារ​មិនល្អ​ដូច​ពេទ្យ​ថា​នោះ​ទេ គឺ​មក​ពី​ប្រុស​ៗ​ចូល​ចិត្ត​ថើប​ញី​ញក់​នារី ខណៈ​ដែល​នារី​បច្ចុប្បន្ន​សុ​ទ្ឋ​តែ​ប្រើ​ឡេ ដែល​មាន​ជាតិ​គីមី​ទាំងអស់ ។

មិនដឹង​ថា ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ជា​ការ​លេងសើច ចំអក​ឲ្យ​ប្រុស​ៗ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​កន្លង​មក​លោក ខៀវ កា​ញា​រី​ទ្ឋ តែង​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ន័យ​រិះគន់​ស្ថាបនា បង្កប់​អត្ថន័យ​ផង​និង ដៀមដាម​លេងសើច​ជាមួយ​ប្រុស​ៗ​ដែល​ធ្លាប់​រួម​តុ និង​ស្គាល់​លោក​ផង ។

«​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី លោក ខៀវ កា​ញា​រី​ទ្ឋ នៅ​រសៀល​ថ្ងៃអាទិត្យ​០២​កើត ខែ​ចែ​ត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​ចូល​ចិត្ត​បញ្ចេញ​មតិយោបល់​បង្កប់ន័យ​អប់រំ​ណែនាំ និង​រិះគន់​ស្ថាបនា​ផង​នោះ បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​ខ្លឹមសារ​ថា «​ម្សិលមិញ​ទើប​រក​ឃើញ​មូលហេតុ​ដែល​បុរស​បច្ចុប្បន្ន​សំបូរ​កើត​មហារីក​បំពង់ក ក្រពះ ឬ ពោះវៀន ។ គឺ​មិនមែន​មក​ពី​បរិភោគ​អាហារ​មិនល្អ​ដូច​ពេទ្យ​ថា​នោះ​ទេ គឺ​ប្រុស​ៗ​ចូល​ថើប​ញី​ញក់​នារី ហើយ​នារី​បច្ចុប្បន្ន​សុទ្ធតែ​ប្រើ ឡេ ដែល​មាន​ជាតិ​គីមី​ទាំងអស់ ។ នេះ​ជា​ប្រភព​ចំបង ។ សូម​ប្រុង​ប្រយ័ត្ន ។​»៕

Comments

comments