ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​និង​មាន​ច​ម្ង​ល់​ផង​ដែរ ក្រោយ​ឃើញ​រូបភាព​ព្រះ​បរមរាជវាំង​ខ្មែរ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លើ​សន្លឹក​ឆ្នោត​យួន ។

មក​ទល់​នឹង​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ០៣​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រីជាន់ខ្ពស់​ព្រះ​បរមរាជវាំង ។

យ៉ាងណា​ក៍ដោយ គេ​នៅ​មិន​ទាន់​ដឹង​ថា សន្លឹក​ឆ្នោត​០១​សន្លឹក ដែល​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា​ម្សិលមិញ​នេះ មាន​ប្រភព​ចេញ​មកពីណា​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​សន្លឹក​ឆ្នោត​ដែល​មាន​រូប​ព្រ​គ​បរមរាជវាំង​នេះ ត្រូវ​បាន​គេ​ឃើញ​ផ្សាយ​នៅ​លើ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ HDTV ជាដើម ។

ក្រោយ​ធ្លាយ​សន្លឹក​ឆ្នោត​យួន​មាន​រូបភាព​ព្រះ​បរមរាជវាំង​នៅ​ខាង​មុខ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ច​ម្ង​ល់​ថា​តើ​ហេតុ​អ្វី​បានជា​យួន​យក​រូបភាព​ព្រះ​បរមរាជវាំង​ខ្មែរ​ទៅ​ដាក់​បង្ហាញ​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ជា​ល្បែងស៊ីសង ព្រោះ​វា​ជ​ការ​ប្រមាថ​មួយ​ដែល​មិន​អាច​ទទួលយក​បាន ។

ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្រៅពី​ជាទី​តាំង​គង់​ជា​ម្លប់​របស់​ព្រះមហាក្សត្រ ព្រះបរមរាជ​វំាង​ជាកន្លែង​ទទួល​​គារវកិច្ច​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​របស់​បណ្តា​ប្រទេស​ជា​មិត្ត​..​ភ្ញៀវទេសចរ ..ព្រះ​បរមរាជវាំង​ក៍​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​និង​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិខ្មែរ មិន​គួរ​យួន​ប្រមាថ​ដល់​ថ្នាក់​យក​រូប​វាំង​ទៅ​ដាល់​លើ​សន្លឹក​ឆ្នោត ឬ មួយ​យួន​គិត​ថា ព្រះ​បរមរាជវាំង​ជា​របស់​យួន​មែន ? ។

មន្ត្រី​ស្ថានទូត​យួន​ប្រចាំ​ស្រុក​ខ្មែរ ក៍​មិន​អាច​ទាក់ទង​ដើម្បី​សុំ​កាត​បកស្រាយ​បំភ្លឺ​បាន​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នំ​២០១៨​នេះ ៕

Comments

comments