អាជ្ញាធរ​ថៃ​បាន​ព្រមាន​ចាត់វិធានការ​លើ​ពលករ​កម្ពុជា ប្រសិនបើ​បន្ត​ស្នាក់​នៅ​និង​ធ្វើការ​ខុសច្បាប់​ចុងខែ​មីនា ឆ្នាំ​២០១៨​នេះ ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​« អាជ្ញាធរ​ថៃ​នឹង​បិទ​ដំណើរការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​(​ប័ណ្ណ​ស៊ី​ជម្ពូ និង​លិខិតបញ្ជាក់​ទំនាក់ទំនង​រវាង​ថៅកែ និង​ពលករ​)​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ។

ស្ថានទូត​កម្ពុជា ក៍បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​ក្នុង​ប្រទេស​ថៃ ត្រូវ​ទៅ​បន្ត​សុពលភាព​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​ភាគី​ថៃ​តាម​បណ្តា​ខេត្ត​-​ក្រុង​ដែល​ពួក​គេ​ស្នាក់​នៅ និង​ធ្វើការ​យ៉ាង​យូរ​ចុងខែ​មីនា​នេះ ដោយ​ថា បើ​មិន​ទៅ​ធ្វើ​ទេ អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​ច្បាប់​។

បើ​តាម​ក្រសួង​ការងារ​របស់​ប្រទេស​ខ្មែរ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ចុងឆ្នាំ​មុន​ថា បច្ចុប្បន្ន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ទទួល​បាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ថៃ មាន​ចំនួន​ប្រមាណ ១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​សល់​ជាង ៤២​ម៉ឺន​នាក់​ទៀត​ពុំ​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​នៅឡើយ​៕

Comments

comments