កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៨​នេះ នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ឃាតករ ករណី​សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ម្ដុំ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្ដាល ។

បើ​តាម​លោកស្នងការ អ៊ា​វ ចំរើន ក្រោយ​ពី​បញ្ចប់​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ ឃាតករ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។

ក្នុង​សន្និសីទ​ខាងលើ​នេះ​ដែរ លោក អ៊ា​វ ចំរើន បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​ដំណើរ​រឿងហេតុ ជុំវិញ​ករណី​ឃាតកម្ម សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក ដឹង​ទ​ង្វើ​ពិតជា​ព្រៃផ្សៃ​ខ្លាំង​ហួសការ​ស្មាន សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ជា​ឃាតក​សម្លាប់​ស្ដ្រី​ម្នាក់ ដោយ​កាប់​ជា​ច្រើន​កាំបិត​ឡើង​សុះសាច់ ហើយ​ញាត់​ចូល​ក្នុង​ធុង​ទឹកកក​យ៉ាង​សាហាវព្រៃផ្សៃ រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​ម៉ាក ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នោះ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ស្ត្រី​រង​គ្រោះ ដែល​ត្រូវ​គេ​កាប់​ជា​ច្រើន​កាំបិត ស្រាត​ញាត់​ចូល​ក្លា​ស្សេ​ក្នុង​ធុង​ទឹកកក ឈ្មោះ ឃឿ​ន ធានី អាយុ​២៩​ឆ្នាំ ស្នាក់​នៅ ភូមិ​ក្រូចសើច ឃុំ​ហានជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ករណី​ឃាតកម្ម​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ៕

Comments

comments