ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​ប្ដី​ហេងស៊យ​ធ្វើ​ទារុណកម្ម​ប្រចាំ​ថ្ងៃ​លើ​រាយ​កាយ និង​ផ្លូវភេទ ជា​ពិសេស​បង្ខំ​ឱ្យ​នាង​កាត់​ចៀរ​ប្រដាប់​ភេទ យក​ទៅ​ឆា​ឱ្យ​ខ្លួន​ស៊ី ទំនង​នៅ​ស្រុក​ខ្មែរ​មាន​តែ​ម្នាក់​នឹង​គត់ ដែល​មើលទៅ​អាក្រក់​ជួជាតិ ធ្វើ​ឱ្យ​នាង​មិន​អាច​អត់ទ្រាំ​តទៅ​ទៀត ក៏​បង្ខំចិត្ត​កាត់​កេរ្ដិ៍ កាត់​ខ្មាស ទម្លាយ​រឿង​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាម​ច្បាប់ និង​សំ​ណូ​រ​ពរ ធ្វើ​យ៉ាងណា​ជួយ​នាង​ឱ្យ​មាន​សុវត្ថិភាព​ផង ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​៦ ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ធ្វើបាប​ប្រពន្ធ​ម្នាក់​នេះ ឈ្មោះ នឹម ឈី​ន អាយុ​៣៦​ឆ្នាំ (​បើ​ស្ដាប់​ការ​រៀបរាប់​ភាគី​ខាង​ប្រពន្ធ បុរស​នេះ​ជា​មនុស្ស​រោគ​ចិត្ត​) , រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឡាយ វិ​ល័យ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​កា​ណា​ស៊ី​ធី ផ្លូវ​វ៉េ​ង​ស្រេង​។

ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា ប្តី​នាង​ពេល​រួម​ភេទ​ម្តង​ៗ តែងតែ​ថត​ជា​វី​ដេ​អូ​ឃ្លី​ប​ទុក ប្រើ​ក្បាច់​នេះ ក្បាច់​នោះ កុម្ម​ង់​អ៊ីចេះ​អ៊ីចុះ​… អា​ប្រើ​ក្បាច់​មធ្យម​ទេ ងំ​អា​រឿង​កុម្ម​ង់​អ៊ីចេះ​អ៊ីចុះ​ហើយ​ថត​វី​ដេ​អូ​ទុក​ទៀត ។ ពេល​ខ្លះ យក​ឡា​ម​អារ​ប្រដាប់​ភេទ​នាង​ទៀត​ផង ទើប​ធ្វើ​ឱ្យ​នាង​អត់ទ្រាំ​លែង​មិន​បាន ក៏​សម្រេចចិត្តរ​ត់ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ដើម្បី​សុំ​ការ​អន្តរាគមន៍​តែ​ម្តង ។

ដោយសារ​តែ​ស៊ូទ្រាំ​នឹង​ទ​ង្វើ​យង់ឃ្នង​របស់​ប្តី​ក្រៅ​ខាន់ស្លា​មិន​បាន ពីព្រោះ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ប្តី​ឃោរឃៅ​នេះ​បាន​បង្ខំ​នាង​ឲ្យ​ធ្វើអំពើ​មិន​គប្បី ដូច​ជា​អារ​ប្រដាប់​ភេទ​ឲ្យ​ហូរ​ឈាម និង​នៅ​ពេល​រួមរក្ស​ម្តង​ៗ ប្តី​នេះ​តែងតែ​ថត​វី​ដេ​អូ​ថែម​ទៀត ។ ភ្លាម​ៗ​នោះ​ដែរ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​បញ្ជា​ពី​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​បាន​រំដោះ​ស្ត្រី​រង​គ្រោះ​ចេញពី​ម្តុំ​ផ្លូវ​២០០៤ មក​ទី​សុ​វត្ថ​ភាព​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​នៅ​មុន​នេះ​បន្តិច​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី​២០​ខែមីនា​ឆ្នាំ​២០១៨​នេះ ។

ស្ត្រី​ដែល​រង​ទារុណកម្ម​ពី​ប្ដី បញ្ជាក់​ថា ចុង​ក្រោយ​នេះ ប្ដី​ហេងស៊យ បាន​បង្ខំ​នាង​ឱ្យ​អារ​ប្រដាប់​ភេទ​របស់​នាង​យក​ទៅ​ឆា​ឱ្យ​គេ​ស៊ី ប៉ុន្តែ​ដោយសារ​តែ​ខ្លួន​មិន​ហ៊ាន ទើប​អាច​ត្រឹម​យក​ឡា​ម​អារ​ខាងក្រៅ​បន្ដិច​ៗ​ឱ្យ​ចេញ​ឈាម​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ឱ្យ​គេ​អស់ចិត្ត ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី ​ឲ្យ​ដឹង​ថា រវាង​រូប​នាង និង​បុរស ជា​ប្តី​ហេងស៊យ​ម្នាក់​នេះ បាន​ស្រឡាញ់ និង​រស់នៅ​ជាមួយ​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ ។ បន្ទាប់​ពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ នាង​តែងតែ​ទទួល​ទារុណកម្ម​ពី​ប្តី​ទាំង​ផ្លូវចិត្ត ផ្លូវ​កាយ និង​ផ្លូវភេទ គ្មាន​ទី​បញ្ចប់ ក្នុង​នោះ មួយ​ថ្ងៃ​តែង​ធ្វើ​ទារុណកម្ម​លើ​ផ្លូវភេទ គឺ​សុំ​រូ​ម​ភេទ​ពី​ម្តង​ទៅ​ពីរ​ដង គ្មាន​ពេល​ស្រាក​ស្រា​ន ហើយ​នៅ​ពេល​រួម​ភេទ​ម្តង​ៗ តែង​ទទួល​ទារុណកម្ម​យ៉ាង ព្រៃផ្សៃ ដូច​ជា​ឲ្យ​នាង​បបោសអង្អែល​រាង​កាយ​ឲ្យ​ស្រើបស្រាល​ដើម្បី​ងាយស្រួល​រួម​ភេទ ។

នាង​និយាយ​ដោយ​មិន​លាក់លៀម​ទៀត​ថា ក្រៅពី​ការ​បបោសអង្អែល​ដើម្បី​រួម​ភេទ ប្តី​ហេងស៊យ​ម្នាក់​នេះ​តែង បង្ខំ​ឲ្យ​នាង​ប្រើ​ស្ទីល​បរទេស​ជាដើម ។ ក្រៅពី​នេះ ពេល​រួម​ភេទ និង​ធ្វើ​ទារុណកម្ម​ម្តង​ៗ ប្តី​តែងតែ​ថត​ជា​វី​ដេ​អូ​ទុក​ក្នុង​ទូរស័ព្ទ ទុកជា​ការ​គំរាមកំហែង​ទៅ​ថ្ងៃ​មុខ ប្រសិនបើ​នាង​ហ៊ាន​ក្បត់ចិត្ត​ទៅ​មានប្រុស​ថ្មី ទោះបី​នាង​អង្វរ​កុំ​ឲ្យ​ធ្វើ​បែប​នេះ​ក្តី ព្រោះ​យើង​ជា​ប្តី ប្រពន្ធ​ហើយ​ក៏​ដោយ ។ ការ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ មិន​អស់ចិត្ត គឹ​ថែម​ទាំង​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​ថែម​ទៀត ដោយពេល​ខ្លះ​វាយ​ធ្វើបាប​រាង​កាយ​នាង​ឲ្យ​រង​របួស ហើយ​នាង​ទ្រាំ​មិន​បាន បាន​រត់​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​បងប្អូន គ្រា​ដែល​នាង​ជា​កូនកំព្រា គ្មាន​ឪពុកម្តាយ ត្រូវ​ប្តី​កំណាច​ទូរស័ព្ទ​គំរាមកំហែង​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ជា​បន្ទាន់ បើ​ពុំនោះ​ទេ រូប​គាត់​នឹង​បង្ហោះ រូបភាព វី​ដេ​អូ​សិច​ថត​ជាមួយ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ភ្ញាក់ផ្អើល​គេឯង​ជា​មិន​ខាន ។ ដោយសារ​តែ​ខ្លាច​ទទួល​ការ អាម៉ាស់​បែប​នេះ ទើប​នាង​សុខចិត្ត​បៀមទុក្ខ​ទាំង​ទឹកភ្នែក​វិល​ត្រឡប់​មក​រួម​រស់នៅ​ជាមួយ​គ្នា​វិញ ជា​ច្រើន​លើក ច្រើន​សារ​មក​ហើយ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ នាង​ទ្រាំ​លែង​បាន​ហើយ ព្រោះតែ​ប្តី​បាន​បង្ខំ​ឲ្យ នាង​យក ផ្លែ​ឡា​ម​មក​អារ​ប្រដាប់​ភេទ​ដោយ​ខ្លួនឯង ហើយ​ប្តី​រូប​នេះ​ចាំ​ថត​វី​ដេ​អូ​ទុក​សម្រាប់​គំរាមកំហែង កុំ​ឲ្យ​នាង​រត់ ចោល​ខ្លួន​គេ​តទៅ​ទៀត ។ ទ​ង្វើ​នេះ នាង​ទ្រាំ​លែង​បាន ក៏​សុខចិត្ត​ទូរស័ព្ទ​ប្តី​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី ឲ្យ​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​ផ្ទះ​តែ​ម្តង ។ ពេល​នោះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ក៏ បាន​ចុះ មក​ឃាត់ខ្លួន​ប្តី​ចិត្តពាល យក​ទៅ​បញ្ជាការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

Comments

comments